កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Malindo Airline បានបើកជើងហោះហើរត្រង់ពី កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់ទីក្រុងភ្នំពេញ ជាផ្លូវការ។
ជើងហោះហើរដំបូង បាននាំយកនូវ អ្នកដំណើរ ១២៥នាក់ ហើយកម្ពុជា បានក្លាយជាប្រទេសទី ១៧ ដែលក្រុមហ៊ុន Malindo បាននឹងកំពុងប្រតិបត្តិការជាមួយ។
ក្រុមហ៊ុន នឹងបើកដំណើរការជើងហោះហើរចំនួន ៧ជើង ជារៀងរាល់ថ្ងៃ រវាងកូឡាឡាំពួរ-ភ្នំពេញ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិជើងហោះហើរប្រហែល ៨០០ជើង រៀងរាល់សប្តាហ៍ តាមផ្លូវហោះហើរចំនួន ៤៦ ក្នុងតំបន់។
គួរជម្រាបដែរថា ក្រុមហ៊ុន កំពុងសិក្សាពីលទ្ធភាពបើកជើងហោះហើរបន្ថែម ទៅកាន់ខេត្តសំខាន់ៗក្នុង ព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ៕
មតិយោបល់