ព័ត៌មានសេដ្ឋកិច្ច

PTT គ្រោងបន្ថែមសាខារហូតដល់ ៩០ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងកម្ពុជា ត្រឹមឆ្នាំ ២០២០

ក្រុមហ៊ុន PTT Plc បានបង្ហាញពីគម្រោងពង្រីកអាជីវកម្មទូទាំងតំបន់អាស៊ាន ដែលក្នុងនោះ ក្រុមហ៊ុននឹងបន្ថែមស្ថានីយ៍ប្រេងឥន្ធនៈរហូតដល់ ៩០ស្ថានីយ៍ទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២០ខាងមុខនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន PTT Cambodia មាន ២៨ស្ថានីយ៍ទូទាំងប្រទេស ហើយនឹងបន្ថែមរហូតដល់ ៩០ស្ថានីយ៍ ត្រឹមឆ្នាំ ២០២០ ដែលការពង្រីកនេះ ស្ថិតក្នុងគម្រោងមេ បន្ថែមស្ថានីយ៍ប្រេងឥន្ធនៈរហូតដល់ ៥០០កន្លែងទូទាំងតំបន់អាស៊ាន ក្នុងរយៈពេល ៤ឆ្នាំទៀត ខណៈបច្ចុប្បន្នមាន ១៧០កន្លែង។

គម្រោងមេ គ្រោងនឹងចំណាយដើមទុន ៤.៥ពាន់លានបាត និងរំពឹងទទួលបានចំណូល ២៤.៥ពាន់លានបាត ក្នុងមួយឆ្នាំ។

ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជា ទីផ្សារដែលមានសក្តានុពលខ្ពស់ ដែលប្រើប្រាស់ប្រេងសាំងប្រមាណ ៣៥០០លានលីត្រ ក្នុងមួយឆ្នាំ ហើយក្នុងនោះ PTT ផ្គត់ផ្គង់បាន ២០០លានលីត្រផងដែរ។

គួរជម្រាបផងដែរថា PTT Plc ក៏គ្រោងនឹងបើក ហាងកាហ្វេ Amazon ២០០កន្លែងបន្ថែមទៀត ខណៈបច្ចុប្បន្នមាន ៣៧កន្លែង៕

shadowbox_x5800a02c39387

មតិយោបល់