រង្វង់មូលកាំកូ កំពុងត្រូវបានលុបចោល នឹងដាក់ជំនួសដោយ ភ្លើងស្តុបវិញ ដែលពេលនេះ ចាប់ផ្តើមដំណើរការហើយ។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
រង្វង់មូលកាំកូ ត្រូវបានលុបចោល ជំនួសដោយភ្លើងស្តុប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ដែលកើតមានជាញឹកញយ។
គួរជម្រាបដែរថា សាលារាជធានីភ្នំពេញ ក៏គ្រោងនឹងលុបចោលនូវរង្វង់មូល ១កន្លែងទៀត គឺរង្វង់មូលចោមចៅ ដែលទាមទារឲ្យមានការកែសម្រួល និងយករង្វង់មូលនោះចេញ៕
មតិយោបល់