អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា អាជ្ញាធរ ត្រៀមកែប្រៃតម្លៃអគ្គិសនីថ្មី សម្រាប់ការលក់អគ្គិសនីដុំ ចេញពីបណ្តាញបញ្ជូនរងរបស់អគ្គិសនីកម្ពុជា និងពីបណ្តាញបញ្ជូនរងរបស់ អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរងឯកជន សម្រាប់ខួបឆ្នាំ ២០១៨ តាមប្រភេទអតិថិជន និងអត្រាថ្លៃលក់ ដូចខាងក្រោម៖
១. សម្រាប់ការលក់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ចេញពីបណ្តាញបញ្ជូនរងប្រភពពីបណ្តាញជាតិបញ្ជូនអគ្គិសនី
២. សម្រាប់ការលក់ឲ្យអ្នកប្រើប្រាស់ឧស្សាហកម្ម ពាណិជ្ជកម្ម ចេញពីបណ្តាញបញ្ជូនរងប្រភពពីបណ្តាញជាតិបញ្ជូនអគ្គិសនី
យ៉ាងណាមិញ អាជ្ញាធរអគ្គិសនីកម្ពុជា សូមដាក់ «ឯកសារបញ្ជីថ្លៃលក់អគ្គិសនី»នេះ ពិគ្រោះយោបល់ជាសាធារណៈជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៣ ខែមករា ជាមុនសិន មុននឹងធ្វើការពិនិត្យ និងអនុម័តទៅតាមការកំណត់របស់ច្បាប់៕
មតិយោបល់