វេទិកាស្រូវអង្ករកម្ពុជា និងសន្និបាតប្រចាំឆ្នាំ ២០១៧ លើកទី ៦ នឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២២-២៣ ខែមករា ខាងមុខនេះ ក្រោមប្រធានបទ អភិវឌ្ឍន៍វិស័យស្រូវអង្ករមួយបែបទំនើប។ នេះបើយោងតាមការឲ្យដឹងពី សហព័ន្ធស្រូវអង្ករកម្ពុជា។
លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានត្រៀមរៀបចំ វេទិកាស្រូវអង្ករ និង សន្និបាត ប្រចាំឆ្នាំ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ពិព័រណ៍កសិចំណីអាហារ និង ពិព័រណ៍កសិបសុសត្វ។
គុណភាពអង្ករ ព័ត៌មានពីពូជ ផលិត កម្មស្រូវ ផលិតកម្មតាមកិច្ចសន្យា ព័ត៌មានទីផ្សារ តម្រូវការទីផ្សារ និង បច្ចុប្បន្នភាពគោលនយោបាយស្រូវអង្ករ នឹងត្រូវលើកបង្ហាញនាពេលនោះ។
វេទិកាស្រូវអង្ករកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងនោះមាន អ្នកធ្វើគោលនយោបាយ អ្នកនាំចេញ អ្នកកែច្នៃ អ្នកផលិត និង អង្គការនានាដែលអនុវត្តគម្រោងពាក់ព័ន្ធការដាំដុះស្រូវនៅកម្ពុជា។
តាមការរំពឹងទុក បុគ្គលសំខាន់ៗក្នុងវិស័យស្រូវអង្ករចំនួន ៤០០នាក់ ក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីនោះ។
ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងបង្ហាញជូនអ្នកចូលរួមទាំងអស់នូវមុខម្ហូបខ្មែរច្រើនមុខ របៀបចំអិនម្ហូប ការប្រកួតម្ហូបអាហារដែលរៀបចំឡើងដោយ សហព័ន្ធចុងភៅកម្ពុជា។
ក្រៅពីតួអង្គសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និង ក្រុមហ៊ុនចិញ្ចឹមសត្វនឹងចូលរួម បង្ហាញនូវសមិទ្ធិផលរបស់ខ្លួននាពេលនោះ៕
មតិយោបល់