ភ្នំពេញៈ សមាជិកអ្នកខេត្តបាត់ដំបង មួយគ្រួសារ បានមកទទួលទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីពួកគេបានព្យាយាមផ្ញើសារចំនួន២ដង ដើម្បីទទួលបានលេខកូដសំណាង កាលពីពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ទទួលទឹកប្រាក់៤ម៉ឺនដុល្លារនេះ ធ្វើឡើងនាវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែកក្កដានេះ នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន សែលកាត ស្ថិតមហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកស្រី មាស សាវុទ្ធ មានមុខរបរបើកកន្លែងលាងរថយន្ត និងទីលំនៅឃុំព្រែកព្រះស្ដេច ខេត្តបាត់ដំបង ឲ្យដឹងថា ខ្លួនបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ក្នុងកម្មវិធីឈ្នះលុយសុទ្ធ 10000ដុល្លារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយមិនដឹងខ្លួន។
លោកស្រីថា កាលពីថ្ងៃទី២៤ ខែកក្កដា ក្រោយបញ្ចូលទឹកប្រាក់ទូរស័ព្ទ លោកស្រីបានផ្ញើសារ “10K” ទៅកាន់លេខ 8888 ចំនួន២ដង ហើយទទួលបានលេខកូដសំណាងចំនួន២ លុះពេលយប់ ក៏មានមិត្តភ័ក្ដ និងបងប្អូនទូរស័ព្ទមកប្រាប់ថា លោកស្រីត្រូវរង្វាន់៤ម៉ឺនដុល្លារ ប៉ុន្តែលោកស្រីមិនជឿ។ នៅថ្ងៃបន្ទាប់ ពោល គឺថ្ងៃទី២៥ ខែកក្កដា បុគ្គលិកក្រុមហ៊ុនសែលកាត ទូរស័ព្ទប្រាប់ថា លោកស្រីបានឈ្នះរង្វាន់៤ម៉ឺនដុល្លារអាមេរិក ទើបលោកស្រីជឿជាក់១០០% ហើយក្រុមហ៊ុនតម្រូវឲ្យមកទទួលប្រាក់នៅថ្ងៃនេះតែម្ដង។
ជាមួយទឹកប្រាក់ដ៏ច្រើននេះ ស្ត្រី មាស សាវុទ្ធ បានអះអាងថា នឹងយកទៅផ្ដត់ផ្គង់ការសិក្សារបស់កូនៗ និងជីវភាពគ្រួសារ តាមរយៈការពង្រឹងមុខរបររបស់ខ្លួនបន្ថែមទៀត។ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនយ៉ាងខ្លាំង ហើយលោកស្រីបញ្ជាក់ថា នេះជាការផ្ដល់រង្វាន់ពិតៗ ដែលធ្វើឲ្យខ្លួនសប្បាយចិត្តឥតឧប្បមា។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ 10000ដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន 10000ដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬអាចទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃដូចគ្នា ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈលេខទូរស័ព្ទ 077 999 197៕





មតិយោបល់