ក្រុមហ៊ុន NAKI GROUP បាននាំយកក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ដែលផ្តល់សេវាកម្មលំដាប់ពិភពលោក ទាក់ទងនឹងសេវាកម្ម សម្រាប់ការសុំទិដ្ឋាការទៅរស់នៅបរទេស មកកាន់ទីផ្សារកម្ពុជា ដែលបើកដំណើរការជាផ្លូវការនៅថ្ងៃនេះហើយ។
លោក មាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុន Naki Group ជាដៃគូ សហការជាមួយក្រុមហ៊ុន AIMS បានមានប្រសាសន៍ឲ្យដឹងថា ការចូលមកដល់នៃក្រុមហ៊ុនផ្ដល់សេវាកម្មទិដ្ឋាការនេះ នឹងជួយជម្រុញឲ្យការស្នើសុំ ទៅរស់នៅបរទេសរបស់ប្រជាជនកម្ពុជា ក្នុងគោលបំណងផ្សេងៗកាន់តែងាយស្រួល ព្រោះ ក្រុមហ៊ុន មានជំនាញច្បាស់លាស់លើ ការរៀបចំឯកសារនានាទាក់ទងនឹងទិដ្ឋាការ ដោយសារមានធនធានមនុស្ស និងកម្រិតជំនាញស្តង់ដាអន្តរជាតិ។
ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd នៅកម្ពុជាជាអ្នកដើរតួនាទីផ្តល់សេវាប្រឹក្សាយោបល់ និងផ្តល់សេវាកម្មសម្របសម្រួលប្រកបដោយភាពងាយស្រួល និងចំនេញពេលវេលាដល់អតិថិជន ដើម្បីបញ្ជូនឯកសារពាក់ព័ន្ឋ ទៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុននេះ ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបុរី ជាកន្លែងដែលមានអ្នកជំនាញអន្តរជាតិ មានបទពិសោធន៍ខ្ពស់ និងធ្វើការប្រកបដោយប្រសិទ្ឋិភាពខ្ពស់ សម្រាប់រៀបចំបែបបទស្នើសុំនានា។
ក្រុមហ៊ុនជឿជាក់ថា សេវាកម្មនេះនឹងទទួលបានជោគជ័យនៅកម្ពុជា ដោយសារបច្ចុប្បន្ននៅកម្ពុជា មិនទាន់មានកុ្រមហ៊ុនជំនាញ ផ្តល់សេវាកម្មបែបនេះច្បាស់លាស់នៅឡើយ ខណៈប្រទេសកម្ពុជា បាននិងកំពុងមានការរីកចម្រើនសេដ្ឋកិច្ច និងប្រាក់ចំណូលកើនឡើង ដែលធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនបញ្ជូនកូនទៅសិក្សានៅក្រៅប្រទេស។
លោក Pearce Cheng នាយកប្រតិបត្តិនៃក្រុមហ៊ុន AIMS ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថា ក្រុមហ៊ុន AIMS ផ្ដោតសំខាន់លើសេវាកម្មចំនួន ៤ ដូចជា ការសុំទិដ្ឋាការទៅសិក្សានៅបរទេស ការសុំទិដ្ឋាការទៅរស់នៅបរទេសតាមរយៈភាពជំនាញ តាមរយៈលក្ខណៈសម្បត្តិការងារ និងបទពិសោធន៍ការងារ ការសុំទិដ្ឋាការទៅរស់នៅបរទេស តាមរយៈការធ្វើជំនួញ និងការវិនិយោគនៅបរទេស និងចុងក្រោយគឺ ការសុំទិដ្ឋាការ និងរៀបចំរើទីតាំងជំនួញទៅបរទេស៕
គួរជម្រាបថា ក្រុមហ៊ុន AIMS ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ ២០០៦ នៅប្រទសសិង្ហបុរីដោយមានការិយាល័យចំនួន ១២ នៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្រុមហ៊ុននេះ បានបញ្ជូនគ្រួសារចំនួន៥០០គ្រួសារជារៀងរាល់សប្ដាហ៍ ចេញទៅរៀនសូត្រ ធ្វើការ ធ្វើជំនួញ និងរស់នៅក្រៅប្រទេសដោយស្របច្បាប់៕
មតិយោបល់