ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡោះងនៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨អា ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ក្នុងភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ម៉ូតូបង្កម៉ាក ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខព្រៃវែងJ- 4856 ជិះដោយឈ្មោះ រ៉ា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជិះឡើងលើថ្នល់ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ជិះដោយឈ្មោះ ពុធ កៃ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ បានបុកពេញទំហឹង បណ្ដាលឲ្យយុវតីរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿង ទៅមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដូនកឹង រង់ចាំដោះស្រាយគ្នាបន្តទៀត៕
មតិយោបល់