ព័ត៌មានសុខភាព

មិនបាច់ត្រូវការធាតុផ្សំច្រើនឡើយ ប្រើតែល្ហុងទុំក៏ស្បែកមានសំណើមដែរ!

នៅក្នុងរដូវរងាស្បែករបស់យើងតែងតែជួបបញ្ហាស្ងួតហាក់ដូចជារុក្ខជាតិដែលក្រៀមស្វិតអញ្ចឹង ហើយប្រសិនបើអ្នកបណ្តែតបណ្តោយទៀតនោះស្បែកនឹងកាន់តែយ៉ាប់យឺនទៅៗជាពុំខាន។ តែទោះជាយ៉ាងណាក្តីមិនកុំព្រួបារម្ភខ្លាំងពេកទេ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ល្ហុងទុំជាម៉ាសធម្មជាតិមួយប្រភេទដែលអាចជួយផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា ទោះបីជារដូវរងារក៏ដោយ។ ព្រោះវាត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន C, B, ជាតិសរសៃ, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានសមត្ថភាពអាចផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់ស្បែក។

របៀបអនុវត្ត៖
១.អ្នកត្រូវពុះយកល្ហុងទុំមួយចំណិតធំល្មម ហើយចិតសម្បក និងឆ្កឹះយកគ្រាប់ចេញ។
២.កិនវាឲ្យម៉ត់ក្លាយទៅជាល្បាយខាប់ៗ ហើយបន្ថែមប្រេអូលីវ១ស្លាបព្រាកាហ្វេចូល។
៣.បន្ទាប់ពីលាយបញ្ចូលគ្នាសព្វល្អហើយ សូមលាបនៅលើផ្ទៃមុខ។
៤.ទុកចោលរយៈពេល ១៥ទៅ ២០នាទី មុននឹងលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៥.សូមព្យាយាមអនុវត្តរូបមន្តមួយនេះមួយសប្តាហ៍ឲ្យបាន ៣ដង ស្បែករបស់អ្នកនឹងមានសំណើមជានិច្ច៕

ប្រភព៖ thehealthsite

មតិយោបល់