ព័ត៌មានសេដ្ឋកិច្ច

តើអ្វីទៅជាជំនាញ ធ្វើឱ្យអ្នកដឹកនាំមួយរូប មានភាពលេចធ្លោ លើមនុស្សទាំងពួង?

ភ្នំពេញ: ភាពជាអ្នកដឹកនាំ គឺផ្តល់ឱកាស សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែមិនប្រាកដថា មនុស្សគ្រប់គ្នា សុទ្ធតែអាចក្លាយជាអ្នកដឹកនាំ ទាំងអស់នោះទេ ព្រោះវាអាស្រ័យលើកត្តាសមាសធាតុផ្សំ នៃសមត្ថភាពចម្បងមួយចំនួន ដែលត្រូវអនុវត្តន៍ជាប្រចាំ ដោយឈរលើគោលការណ៍ត្រឹមត្រូវ និងឥតងាករេ ទៀតផង។

ភាពជាអ្នកដឹកនាំ គឺជា ” ដំណើរការ នៃឥទ្ធិពលក្នុងសង្គម នៅក្នុងការដែលមនុស្សម្នាក់ អាចចូលរួមផ្តល់ជំនួយ និងការគាំទ្ររបស់អ្នកដទៃ ក្នុងការសម្រេចភារកិច្ច ដោយធ្វើឱ្យសម្រេច នូវរឿងមិនធម្មតា ក្លាយជារឿងធម្មតា ខណៈមនុស្សធម្មតា ធ្វើមិនបាន “។ នេះ ជាអនុសាសន៍ របស់លោក Martin Chemers ជាចិត្តវិទូសង្គម ដែលមានចំណាប់អារម្មណ៍ នៅក្នុងការដឹកនាំក្រុមអ្នកដឹកនាំ និងប្រសិទ្ធភាពរបស់អង្គភាព លំដាប់អន្តរជាតិ។

ដំណើរការ នៃឥទ្ធិពលក្នុងការដឹកនាំ ដ៏មានប្រសិទ្ធភាព ដូចលើកយកមកបង្ហាញ ជូនជាទស្សនទាន ខាងក្រោមនេះ ៖

1. រៀនសូត្រពីមនុស្សជុំវិញខ្លួន :
អ្នកដឹកនាំល្អ ត្រូវចេះរៀនសូត្រអំពីមនុស្សជុំវិញខ្លួន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ជារៀងរាល់ថ្ងៃ។

2. ជំនាញខាងស្តាប់ហេតុផល :
អ្នកដឹកនាំល្អ គឺជាអ្នកចូលចិត្តស្តាប់ ជាជាងនិយាយកាត់ ព្រោះជំនាញខាងស្តាប់ដ៏មានប្រសិទ្ធិភាពបំផុត គឺការចេះបែងចែក រវាងហេតុ និងផល។

3. ប្រើអតីកាលអភិវឌ្ឍន៍អនាគត :
អ្នកដឹកល្អ ត្រូវចេះចាប់យកបទពិសោធន៍ នៃអតីតកាល ដើម្បីយកមករៀបចំផែនការ សម្រាប់ពេលអនាគត។

4. ជួយមនុស្សជុំវិញខ្លួន ឱ្យជោគជ័យ:
អ្នកដឹកល្អ ត្រូវចេះបើកចិត្តឱ្យទូលាយ ក្នុងការជួយមនុស្សគ្រប់គ្នាជុំវិញខ្លួន ឱ្យមានអារម្មណ៍ថា កក់ក្តៅ ខណៈមានអ្នកដឹកនាំដូចជាអ្នក ក្លាយជាផ្នែកមួយ នៃដំណោះស្រាយបញ្ហានានា។

5. ឥរិយាបទសក្តិសមជាអ្នកដឹកនាំ:
អ្នកដឹកល្អ ត្រូវមានឥរិយាបទជាអ្នកដឹកនាំ និងមានសិល្បៈសុទិដ្ឋិនិយមបំផុត។

ទន្ទឹមនឹងនេះ ងាកមកមើលទស្សនៈរបស់លោក Alan Keith ផលិតករភាពយន្ត និងជាបុគ្គលជោគជ័យមួយរូប ល្បីល្បាញពាសពេញពិភពលោក ក៏បានលើកឡើងស្រដៀងគ្នា ទៀតផងថា ” ភាពជាអ្នកដឹកនាំ គឺជាបុគ្គល ដែលបង្កើតអំពីវិធីសាស្ត្រមួយ សម្រាប់មនុស្សទូទៅ ក្នុងការរួមចំណែកដល់ការធ្វើឱ្យអស្ចារ្យ នូវមួយឱ្យកើតឡើងនៅទីបំផុត “។

គន្លឹះសម្ងាត់ ដើម្បីក្លាយទៅជាអ្នកដឹកនាំមួយរូប ដ៏មានឥទ្ធិពល និងមានប្រសិទ្ធភាព ត្រូវយល់ដឹងថា ” ភាពជាអ្នកដឹកនាំ គឺអ្នកបង្កើតយុទ្ធសាស្ត្រ នៃការរួបរួមគ្នាដើម្បីសម្រេចគោលដៅរួមមួយ ” ផងដែរ៕

Servant

មតិយោបល់