ព័ត៌មានជាតិ

មន្ត្រីពេទ្យជាប់កិច្ចសន្យា៥នាក់តំណាងឲ្យ៧៧នាក់រកបទអន្តរាគមន៍សុំបញ្ចូលជាមន្ត្រីក្របខ័ណ្ឌរដ្ឋ

ស្វាយរៀងៈ មន្រ្តីពេទ្យជាប់កិច្ចសន្យា ឬបុគ្គលិកបណ្តែតចំនួន៥នាក់ ដែលតំណាងឲ្យមន្ត្រីជាប់កិច្ចសន្យាចំនួន ៧៧ រូបកំពុងបម្រើការងារសុខាភិបាលនៅតាមមណ្ឌលសុខភាព ឃុំនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែកបាននាំគ្នារកបទអន្តរាគមន៍ ដោយអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដល់ក្រសួងសុខាភិបាលបញ្ចូលមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាចំនួន៧៧រូបនៅស្រុករមាសហែក បានចូលក្នុងបុគ្គលិកក្របខណ្ឌរដ្ឋ។

ករណីមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាសុំអំពាវនាវរកបទអន្តរាគមន៍ពីសម្តេច ហ៊ុន សែននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា ២០១៦នៅជិតសាលាខេត្តស្វាយរៀង។ បើតាមលោក ស៊ុ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ(បរិប័ត្ររងទន្តគិលានុបដ្ឋាក) បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកបានឲ្យដឹងថា លោកជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារសុខាភិបាលនៅមន្ទីរពេទ្យបង្អែករមាសហែករយៈពេលជិតបីឆ្នាំមកហើយ។ ចំពោះមន្រ្តីជាប់កិច្ចសន្យាបម្រើកាងារសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែក សរុប៨២រូបក្នុងនោះមានទាំងនិស្សិតជាប់ឯកទេសពេទ្យបឋម និងពេទ្យមធ្យម ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារសុខាភិបាលចាប់ពី២ឆ្នាំទៅ១០ឆ្នាំ ក៏បន្តែលោកប្រធានមន្ទីរសុខាភិបាលខេត្តបានជ្រើសរើសបញ្ចូលក្របខ័ណ្ឌរដ្ឋបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូបមិនបានបញ្ចូលក្របខ័ណ្ឌហើយ៤២នាក់សុទ្ធសឹងមានសញ្ញាបត្រ និងបរិញ្ញាបត្រឯកទេស។

លោក ស៊ុ ឧត្តម បន្តទៀតថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែឧសភា ២០១៦ក្នុងពិធីចែកសញ្ញបត្រ បរិញ្ញាបត្រ នៅក្នុងសកលវិទ្យាល័យអាយអាយស៊ី រាជធានីភ្នំពេញដោយមានខ្លឹមសារថាគ្រូពេទ្យជាប់កិច្ចសន្យា ដែលជាគ្រូពេទ្យឯកទេសទាំងអស់ ត្រូវបញ្ចូលជាបុគ្គលិកក្របខ័ណ្ឌរដ្ឋទាំងអស់នៅក្នុងខែមិថុនា ២០១៦។ និងយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែឧសភា ២០១៦ ស្តីពីការបញ្ចូលក្របខ័ណ្ឌបុគ្គលិកជាប់កិច្ចសន្យានៅទូទាំងប្រទេសចំនួន៣,៦៩០កន្លែងទូទាំងប្រទេសឲ្យបានមុនថ្ងៃទី២១ ខែមិថុនា ២០១៦ខាងមុខនេះ។ ហើយផ្អែកតាមទិដ្ឋភាពជាក់ស្តែងនៅថ្ងៃទី០៦ ខែមិថុនា ២០១៦កន្លងទៅមានមន្ត្រីការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រកាសថា សេចក្តីសម្រេចបញ្ចូលក្របខ័ណ្ឌ គឺបញ្ចប់បញ្ជីហើយ ដោយឡែកមន្រ្តីជាប់កិច្ចសន្យាក្នុងស្រុករមាសហែកបញ្ចូលក្របខ័ណ្ឌបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូបពុំទាន់បានបញ្ចូលក្របខ័ណ្ឌរដ្ឋទេ។ ហើយមន្រ្តីរូបនោះបន្តទៀតថា ទូទាំងខេត្តក្រសួងតម្រូវឲ្យបញ្ចូលក្នុងក្របខ័ណ្ឌរដ្ឋតែ៤៨នាក់ប៉ុណ្ណោះ ទើបមិនអាចបញ្ចូលបានទាំងអស់ ដោយឡែកស្រុករមាសហែកមានមន្រ្តីជាប់កិច្ចសន្យាដល់ទៅ៨២នាក់ ហើយមន្ត្រីមួយចំនួនគ្មានសញ្ញាបត្រឯកទេស ការពិតមន្ត្រី៨២នាក់ គឺមានសញ្ញាបត្រ បរិញ្ញាបត្រឯកទេសចំនួន៤២នាក់។

ទើបមន្រ្តីជាប់កិច្ចសន្យាទាំង៧៧រូបសុំអំពាវនាវសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មេត្តាជួយអន្តរាគមន៍ឲ្យក្រសួងសុខាភិបាលពិនិត្យបញ្ចូលមន្រ្តីជាប់កិច្ចសន្យា៧៧រូបជាបុគ្គលិកក្របខ័ណ្ឌរដ្ឋដោយអនុគ្រោះ។ ទាក់ទិនករណីខាងលើនេះដែរលោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មន្រ្តីជាប់កិច្ចសន្យាទូទាំងខេត្តមានជាង២០០នាក់ក្នុងនោះបានបញ្ចូលក្របខ័ណ្ឌរដ្ឋចំនួន៤៨រូបទេ មូលហេតុមន្រ្តីជាប់កិច្ចសន្យាមួយចំនួនជាកម្មករបុគ្គលិករដ្ឋបាល អ្នកសម្អាតអនាម័យ អ្នកបើកបរ អ្នកដាំបាយ ដោយឡែកស្រុករមាសហែកមាន៨២នាក់ជាប់៥នាក់ ចំពោះមន្រ្តីមួយចំនួនចូលបម្រើការងារជាង១០ឆ្នាំ គឺគ្មានសញ្ញាបត្រ ខ្លះទើបតែរៀននៅពេលក្រោយបានទទួលសញ្ញាបត្រក្នុងឆ្នាំ២០១៦ ហើយមន្ទីរសុខាភិបាលបានផ្ញើសំណើបញ្ចូលក្របខ័ណ្ឌចាប់តាំងពីខែមករា ២០១៦ ផុតអស់ហើយ សម្តេច ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១២ ឧសភា ២០១៦ ទើបមន្ត្រីជាប់កិច្ចសន្យាមកតវា ហើយមន្រ្តីមួយចំនួន គឺយកសញ្ញាបត្របញ្ជាក់ដោយយោធាក្រសួងសុខាភិបាលមិនទទួលស្គាល់។ លោកវេជ្ជបណ្ឌិ តកែរ រដ្ឋា បន្តទៀតថា បើមន្ទីរសុខាភិបាលខេត្តស្វាយរៀង គឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់សញ្ញាបត្របញ្ជាក់ដោយយោធា ក្រសួងសុខាភិបាលមិនទទួលស្គាល់។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា បើមន្ទីរសុខាភិបាលខេត្តស្វាយរៀង គឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់ក្របខ័ណ្ឌរដ្ឋមកបម្រើកាងារសុខាភិបាលក៏ប៉ុន្តែមន្ត្រីទាំងអស់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ទើបក្រសួងមិនទទួលយក។ រីឯបើតាមប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា មន្ត្រីមានសញ្ញាបត្រពុំបានជាប់ជាមន្ត្រីពេញសិទ្ធិនោះទេ តែនិស្សិតពេទ្យម្នាក់ប្រឡងធ្លាក់នៅសកលវិទ្យាល័យចេនឡាភ្នំពេញមហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ថែទាំ​សុខភាពលើកទីមួយជំនាន់ទី៤ថ្នាក់បរិញ្ញាបត្ររងឆ្មប់សម័យប្រឡងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ មានឈ្មោះ ឆាយ សារ៉េន ភេទស្រី បានបម្រើការងារនៅមណ្ឌលសុខភាពមន្ត្រីស្រុករមាសហែកទៅវិញពិតជាគួរឲ្យសង្ស័យណាស់លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងអើយគួរតែអង្គភាពប្រឆាំអំពើពុកជួយស៊ើបអង្កេតផង៕

មតិយោបល់