ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន Hunty ចុះ MOU នាំចេញសាច់ត្រីប្រាក្លាស្សេ និងស្វាយពីកម្ពុជា ១០ម៉ឺនតោន/ឆ្នាំ

កាលពីម្សិលមិញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Hunty Co., Ltd លើគម្រោងនាំចេញសាច់ត្រីប្រាក្លាស្សេ និងផលិតផលស្វាយទៅកាន់ ប្រទេសចិនឲ្យបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ។

ជារួមខ្លឹមសារនៃ MOU នេះគឺមានគោលបំណងពង្រឹងកិច្ចសហការលើការអនុវត្តផែនការសកម្មភាពនៃគម្រោងនាំចេញសាច់ត្រីប្រាក្លាស្សេ (ហ្វីឡេ) និងផលិតផលស្វាយទៅកាន់ប្រទេសចិន ឲ្យបាន ១០ម៉ឺនតោនក្នុងមួយឆ្នាំនាពេលអនាគត។

លោក វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនាថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានមកពីការជឿជាក់ ទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ហេតុផលនេះ ក្រុមហ៊ុនបានចុះទុនវិនិយោគចំពេលដែលផលិតផលត្រី ក៏ដូចជាផលិតផលស្វាយរបស់ប្រជាកសិករត្រូវការទីផ្សារនាំចេញ ហើយក៏ជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រ៕

មតិយោបល់