ព័ត៌មានសេដ្ឋកិច្ច

រដ្ឋ ត្រៀមថវិកា ៤.៦លានដុល្លារ បើកប្រាក់ខែឲ្យកម្មករជាង ៤ពាន់នាក់ ខណៈថៅកែរត់ចោល

រាជរដ្ឋាភិបាល បានត្រៀមថវិកាបុរេប្រទានប្រមាណ ៤លាន ៦សែនដុល្លារ ដើម្បីយកទៅបើកប្រាក់ខែអោយបងប្អូនកូនក្មួយកម្មករ (៤,១០០ នាក់) ដែលម្ចាស់រោងចក្ររត់ចោល។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងការងារនឹងជួយរកការងារសមស្របនានា ជូនកូនក្មួយបានការងារថ្មីធ្វើឡើងវិញ។ សូមទំនាក់ទំនងក្រសួងការងារ ដើម្បីទទួលបានព័ត៌មានបន្ថែម។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានាជាច្រើនទៀត ដើម្បីកូនក្មួយកាន់តែមានឱកាស នឹងទទួលបាននូវផលប្រយោជន៍ច្រើនថែមទៀត។

លើសពីនេះ ក្រសួងការងារ ត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។

ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់ កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយ ម្ចាស់រោងចក្រដោយផ្ទាល់៕

មតិយោបល់