ព័ត៌មានសេដ្ឋកិច្ច

Alibaba ចង់ក្លាយជាទីផ្សារអនឡាញធំបំផុតលើពិភពលោក បម្រើអតិថិជន ២ពាន់លាននាក់

លោក Jack MA ស្ថាបនិកក្រុមហ៊ុន Alibaba បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយម្ចាស់ភាគហ៊ុនពី យុទ្ធសាស្រ្តរយ:ពេលវែង គឺ នៅ ២០ឆ្នាំក្រោយ Alibaba នឹងក្លាយជាទីផ្សារអនឡាញធំជាងគេបំផុតលើពិភពលោក ដែលបម្រើអតិថិជន ២ពាន់លាននាក់ទូទាំងពិភពលោក។

ក្រុមហ៊ុន Alibaba នឹងជួយជម្រុញ អាជីវកម្មចំនួន ១០លានអាជីវកម្ម ឲ្យរកកម្រៃបាន និងបង្កើតការងាររហូតដល់ទៅ ១០០លានការងារ។

បច្ចុប្បន្ន ដើមទុនរបស់ក្រុមហ៊ុន Alibaba កើនដល់ ២៤៦ពាន់លានដុល្លារអាមេរិក ដែលលោក Jack MA នៅតែជឿជាក់ថា ក្រុមហ៊ុននឹងនៅតែរីកលូតលាស់ទៅមុខទៀត ហើយផ្លូវដើរនៅវែងឆ្ងាយណាស់។

គួររំលឹកដែរ Jack MA កាលពី ២០ឆ្នាំមុន គ្រាន់តែជាគ្រូបង្រៀនភាសាអង់គ្លេសសាមញ្ញម្នាក់ ក្នុងប្រទេសចិន ហើយដោយសារតែមានមហិច្ឆតា និងចេះតស៊ូអត់ធ្មត់ ទើបលោកទទួលបានជោគជ័យដូចថ្ងៃនេះ៕

មតិយោបល់