ព័ត៌មានសេដ្ឋកិច្ច

ម៉ាកពាណិជ្ជកម្ម ស្រដៀងគ្រឹះស្ថានសាធារណៈ ត្រូវកែតម្រូវឲ្យបានមុនថ្ងៃទី ១០ ខែមីនា

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់នៃធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ដែលប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួន មានលក្ខណៈស្រដៀងនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧។

អាស្រ័យហេតុនេះ ម្ចាស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជនទាំងអស់ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យស្រដៀង ធ្វើឲ្យភ័ន្តច្រឡំទៅនឹង និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិ។

មតិយោបល់