ព័ត៌មានសេដ្ឋកិច្ច

បុណ្យអុំទូកឆ្នាំនេះ នឹងមានកៅអីពិសេស សម្រាប់ភ្ញៀវអន្តរជាតិ ទស្សនាការប្រណាំងទូក

កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានប្រកាសឲ្យដឹងថា នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុក ពីថ្ងៃទី ២ ដល់ ទី ៤ ខែវិច្ឆិកា ខាងមុខនេះ ក្រសួង នឹងរៀបចំវេទិកាដោយឡែក ស្ថិតនៅខាងជើងវេទិកាកិត្តិយស មុខព្រះបរមរាជវាំង សម្រាប់ជូនទេសចរបរទេស។

ការរៀបចំជាពិសេសនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យកាន់តែទូលាយបន្ថែមទៀត។

វេទិកាដោយឡែកនេះ នឹងផ្តល់សេវាបម្រើភេសជ្ជៈ មានការបកប្រែជាភាសាបរទេស ដោយមាន កាសត្រចៀក Headset ចែកជូនភ្ញៀវ មានបំពាក់ទូរទស្សន៍ ផ្សាយផ្ទាល់នូវការប្រណាំងទូក និងផ្សាយពាណិជ្ជកម្មទេសចរណ៍ផ្សេងៗ។

អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវទេសចរអន្តរជាតិ ចូលរួមទស្សនាកម្សាន្ត និងឥតគិតថ្លៃ៕

មតិយោបល់