ព័ត៌មានសេដ្ឋកិច្ច

សួនកម្សាន្តឡាក់គី ក្បែរផ្សារអ៊ីអន នឹងសម្ពោធជាផ្លូវការ នៅខែវិច្ឆិកា តម្លៃសំបុត្រចាប់ពី ១ដុល្លារ

សួនកម្សាន្តឡាក់គី ស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខនេះ ដែលតម្លៃសំបុត្រចូលលេងកម្សាន្តមានតម្លៃចាប់ពី ១ដុល្លារឡើងទៅ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុក Lucky Funny Park។

តាមការឆ្លើយតបពីគេហទំព័រ Lucky Funny Park បានឲ្យដឹងថា សួនកម្សាន្តនេះ នឹងដាក់ដំណើរការម៉ាស៊ីនចំនួន ១០ សម្រាប់ការកម្សាន្ត ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែរៀបចំតំឡើង និងកែលម្អ។

សួនកម្សាន្តឡាក់គី នឹងបើកដំណើរការជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១រសៀល ដល់ ៩យប់ នឹងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ ដែលតម្លៃសំបុត្រគឺចាប់ពី ១ដុល្លារអាមេរិកឡើងទៅ គិតជានាទី និងអាស្រ័យទៅតាមម៉ាស៊ីនដែលអតិថិជនលេងកម្សាន្ត។

គួរជម្រាបផងដែរថា សួនកម្សាន្តឡាក់គី ក៏គ្រោងលក់សំបុត្រជាកញ្ចប់ ក្នុងតម្លៃ ១០ដុល្លារអាមេរិក ដែលអតិថិជនអាចលេងបានគ្រប់ម៉ាស៊ីន៕

14876418_1014598135318326_3335519338904966273_o 14729344_179401375846883_5757591892563102870_n 14725473_1012310068880466_3333641019254956953_n 14695470_179405145846506_4144093206499625640_n 14725449_1013843248727148_2712549539304560137_n 14731156_182018438918510_7782686919738867703_n 14581552_182018355585185_3495101996987420061_n 14691070_1014730638638409_5210537634419010409_n

មតិយោបល់