កម្ពុជា-ហុងកុង នឹងបន្ថែមជើងហោះហើររវាងគ្នាចំនួន ៧ជើងទៀត ដែលកើនឡើងរហូតដល់ ២៨ជើង ក្នុង១សប្តាហ៍។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបប្រជុំជាមួយ អាជ្ញាធរអាកាសចរស៊ីវិលនៃ រដ្ឋបាលក្រុងហុងកុង ដើម្បីសម្រេចសមិទ្ធិផលថ្មីនេះ ក្នុងគោលបំណងឆ្លើយតបចំពោះ កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស។
គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៦កន្លងទៅ ជើងហោះហើរត្រង់ថ្មីចំនួន ១៣ខ្សែ មកពីជុំវិញតំបន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា ដែលបានបង្ហាញពីការរីកលូតលាស់ដ៏ល្អប្រសើរនៃ ទំនាក់ទំនងផ្លូវអាកាសរបស់កម្ពុជា។
ជើងហោះហើរត្រង់ទាំងនោះ ភាគច្រើនមកពីប្រទេសចិន ជប៉ុន និងថៃ រួមមាន៖
១. Hainan Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ
២. Lucky Air បើកជើងហោះហើរទៅមក ចិន-សៀមរាប-ព្រះសីហនុ
៣. Thai Air Asia បើកជើងហោះហើរទៅមក ថៃ-សៀមរាប
៤. Air Seoul បើកជើងហោះហើរទៅមក កូរ៉េខាងត្បូង-សៀមរាប
៥. Tianjin Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ-ព្រះសីហនុ
៦. Spring Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ
៧. All Nippon Airways (ANA) បើកជើងហោះហើរទៅមក ជប៉ុន-ភ្នំពេញ
៨. Beijing Capital Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ
៩. K-Mile Air បើកជើងហោះហើរទៅមក ថៃ-ភ្នំពេញ
១០. Cambodia Angkor Air បើកជើងហោះហើរទៅមក វៀតណាម-សៀមរាប-ព្រះសីហនុ
១១. Turkish Cargo បើកជើងហោះហើរទៅមក ទួរគី-ភ្នំពេញ
១២. Hong Kong Airlines បើកជើងហោះហើរទៅមក ហុងកុង-ភ្នំពេញ
១៣. Thai Smile Airways បើកជើងហោះហើរទៅមក ថៃ-សៀមរាប
គួរជម្រាបដែរថា នៅមានប្រទេសជាច្រើនទៀត ដែលចាប់អារម្មណ៍ចង់បើកឲ្យមានជើងហោះហើរត្រង់ មកកម្ពុជា ដូចជា ឥណ្ឌា ហ្វីលីពីន អាហ្សែបាយហ្សង់ជាដើម៕
មតិយោបល់