ព័ត៌មានសេដ្ឋកិច្ច

សហគមន៍ផ្ទះតម្លៃទាប-មធ្យម នឹងសាងសង់ក្នុងតំបន់មានប្រជាជនថ្នាក់ទាប-មធ្យមច្រើន

គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម នឹងលេចរូបរាងឡើង នៅក្នុងតំបន់ដែលមានកំណើនប្រជាជនច្រើន ជាពិសេសគឺ មានប្រជាជនថ្នាក់ទាប-មធ្យមច្រើន ក្នុងគោលបំណងបង្កើតជា សហគមន៍មួយ ដែលមិនចង់ឲ្យមានការបែងចែកឋាន:នោះឡើយ។ នេះបើយោងតាមការឲ្យដឹងពី លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។

ក្រុមហ៊ុន WorldBridge Land បានសហការជាមួយក្រុមហ៊ុនសិង្ហបុរី និងរាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងនេះ ដោយក្រុមហ៊ុនផ្តោតទៅលើភូមិសាស្រ្ត ដែលមានកំណើនប្រជាជនថ្នាក់ទាប-មធ្យមច្រើន និងចំណាយពេលធ្វើដំណើរប្រមាណជា ៣០ ទៅ ៤០នាទី ដើម្បីមកដល់ទីក្រុងភ្នំពេញ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បានចរចារជាមួយរដ្ឋាភិបាលក្នុងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណ:ដូចជាឡានក្រុងសាធារណ: ដើម្បីងាយស្រួលក្នុងការដឹកប្រជាជនចូលមកទីក្រុងផងដែរ។

គម្រោងបង្កើតសហគមន៍លំនៅដ្ឋានទាប-មធ្យមនេះ ត្រូវបានសិក្សាអស់រយ:ពេលជាច្រើនឆ្នាំ ហើយក្នុងរយ:ពេលប្រមាណជា ៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន បានសិក្សាបន្ថែមអំពីច្បាប់ជាមួយ រាជរដ្ឋាភិបាល និងសិក្សាពីផលប៉ះពាល់ និងផលប្រយោជន៍ដែលប្រជាជនអាចទទួលបានពីគម្រោងនេះ។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់នេះ ត្រូវបានសិក្សាលើបទពិសោធន៍នៃការសាងសង់ផ្ទះស្នាក់នៅពីប្រទេសក្នុងតំបន់ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយមានតែបទពិសោធន៍នៃការសាងសង់បែបថៃ និងម៉ាឡេស៊ីប៉ុណ្ណោះដែលអាចទទួលយកបាន៕

13348828_1045074118901781_1855355355_n

មតិយោបល់