ព័ត៌មានសេដ្ឋកិច្ច

សួនច្បារចេនឡា កំពុងត្រូវបានកែលម្អឡើងវិញ បង្កើនសោភ័ណភាពទីក្រុង

សួនច្បារចេនឡា កំពុងត្រូវបានកែលម្អឡើងវិញ ដើម្បីបង្កើនសោភ័ណភាពទីក្រុង និងបង្កើតទីតាំងលម្ហែ ជូនបងប្អូនដែលរស់នៅម្តុំស្តុបចេនឡា ខណ្ឌទួលគោក។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ចេញផ្សាយប្រមាណជា ១០នាទីមុននេះ។

គម្រោងកែលម្អសួនច្បារចេនឡានេះ ស្ថិតនៅក្នុងគម្រោងកែលម្អសួនច្បារចំនួន ៦ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សួនច្បារចេនឡា សួនច្បារបទុមវតី សួនច្បារក្រមង៉ុយ សួនច្បារកុមារវត្តភ្នំ សួនច្បារកុមារពោធិ៍ចិនតុង និង សួនច្បារមុខស៊ិនជូវីប្លាស្សា។

គួរជម្រាបផងដែរថា ការកែលម្អសួនច្បារនេះ គឺដើម្បីបង្កើនសោភ័ណភាពទីក្រុង និងមានរៀបចំជាកន្លែងកម្សាន្តដូចជា ទីធ្លាធំទូលាយ សួនផ្កា ស្មៅ ផ្លូវថ្មើរជើង កៅអីអង្គុយសាធារណៈ និងភ្លើងបំភ្លឺសួនជាដើម៕

មតិយោបល់