ព័ត៌មានសេដ្ឋកិច្ច

ថតវិក្កយបត្រ បង្ហោះចូល Appពន្ធដារ បំផុសចលនាបំពេញនូវកាតព្វកិច្ចពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានបង្កើត App ថ្មីមួយ ដែលនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០១៧ខាងមុខនេះ ក្នុងគោលបំណងតាមដានសុក្រិតភាពនៃការបង់ពន្ធ របស់ក្រុមហ៊ុន។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះ ពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

សាធារណជន អាចចូលរួមតាមដានដោយ ថតរាល់វិក្កយបត្រដែលលោកអ្នកទទួលបាន រួចបង្ហោះចូលទៅក្នុង Appថ្មី របស់ពន្ធដារ នោះភ្នាក់ងារពន្ធដារ នឹងធ្វើការផ្ទៀតផ្ទាត់ពីការបង់ពន្ធរបស់ក្រុមហ៊ុននោះ។

បើលោកអ្នកប្រើប្រាស់ Appថ្មីនេះ គឺបានចូលរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការបង់ពន្ធ ព្រោះអាចមានក្រុមហ៊ុនមួយចំនួន ប្រមូល VAT ពីអតិថិជន តែមិនបានបង់ជូនអគ្គនាយកដ្ឋានពន្ធការនោះទេ ហើយខ្លះអាចក្លែងបន្លំលិខិតស្នាម ឬធ្វើរបាយការណ៍ក្លែងក្លាយជាដើម។

បច្ចុប្បន្ន Appនេះ ផលិតបាន ៩០ភាគរយហើយ ដែលអ្នកប្រើប្រាស់អាចទាញយកមកប្រើប្រាស់លើ ស្មាតហ្វូន នៅដើមឆ្នាំ ២០១៧ខាងមុខនេះ នឹងទាមទារឲ្យចុះឈ្មោះជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រើប្រាស់Appនេះ។

ជាការលើកទឹកចិត្តដល់អ្នកចូលរួមប្រើប្រាស់ App នេះ អគ្គនាយកដ្ឋានពន្ធដារ ក៏មានការចាប់រង្វាន់ដូចជាឡាន ម៉ូតូ ទូរទស្សន៍ជាដើម៕

14918818_1147160975375854_4680729834473773485_o

មតិយោបល់