ព័ត៌មានសេដ្ឋកិច្ច

Hodo Group គ្រោងវិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា ផលិតជាសំបកកង់

ក្រុមហ៊ុន Hodo Group របស់ប្រទេសចិន បានបង្ហាញពីគម្រោងវិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា យកទៅផលិតជាសំបកកង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្រុមហ៊ុន បានមើលឃើញពីសក្តានុពលនៃដំណាំកៅស៊ូនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងតែសិក្សាពីគម្រោងវិនិយោគទៅលើដំណាំដ៏មានសក្តានុពលមួយនេះ ប៉ុន្តែមិនទាន់អាចបង្ហាញពីទីតាំង និងទំហំប្រាក់បោះទុនវិនិយោគបាននៅឡើយទេ។

យ៉ាងណាមិញ ក្រុមហ៊ុន Hodo Group ក៏ជាដៃគូវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា កំពុងផ្តល់ការងារដល់ប្រជាជនជាង ១៦,០០០នាក់ នឹងក្រុមហ៊ុនចំនួន ៨៨ កំពុងដំណើរការ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏មានបំណងចង់ឲ្យតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចសិនជិនទី ២ ដែលមានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម៕

502443ae-739d-4e7c-9d5f-d085893ea5f1

 

មតិយោបល់