ព័ត៌មានសេដ្ឋកិច្ច

សេវាកម្មរថភ្លើងអាកាសនៅកម្ពុជា អាចនឹងមានវត្តមានក្នុងពេលឆាប់ៗនេះ

កម្ពុជា បានស្នើដល់ក្រុមហ៊ុន SIEMENS មកពីប្រទេសអាល្លឺម៉ង់ ឲ្យសិក្សាពីឱកាសវិនិយោគលើ សេវាកម្មរថភ្លើងអាកាសនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើដល់លោក Markus Lorenzini នាយកប្រតិបត្តិក្រុមហ៊ុន SIEMENS ឲ្យពិនិត្យលទ្ធភាពវិនិយោគបង្កើតសេវាកម្មរថភ្លើងអាកាសនៅកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងដោយសារអាល្លឺម៉ង់ ជាប្រទេសល្បីល្បាញខាងផ្នែកប្រតិបត្តិការរថភ្លើងអាកាស។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានលើកឡើងដែរថា កម្ពុជា អាចនឹងរថភ្លើងលើអាកាសធុនស្រាលស្វ័យប្រវត្តិ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសហការជាមួយជប៉ុន ដើម្បីសាងសង់។

បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៣គីឡូម៉ែត្រ និងចំណាយប្រមាណ ៦០០លានដុល្លារអាមេរិក។

គួររម្លឹកដែរថា ក្រុមហ៊ុន SIEMENS ក៏ជាក្រុមហ៊ុនចំណាស់មួយ ដែលមានវត្តមានលើទីផ្សារអន្តរជាតិប្រមាណជា ១៦៥ឆ្នាំមកហើយ ដែលផ្គត់ផ្គង់ប្រព័ន្ធថាមពលអគ្គិសនី និងផលិតផលអេឡិចត្រូនិក៕

12523944_1004231899613215_2609421234618533082_n 15027581_1346169598729248_2984926119258071806_n

មតិយោបល់