ព័ត៌មានសេដ្ឋកិច្ច

អង្ករកម្ពុជា ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ទម្លាក់សំណាកអង្ករជាង ២០ប្រភេទ

អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៦ ខណៈអង្ករថៃ ជាប់លេខ ១ ក្នុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយកាលពីម្សិលមិញនេះ។

អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ ក្នុងការប្រកួតជ្រើសរើសអង្ករល្អបំផុតលើពិភពលោក អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ដែលអង្ករថៃ ជាជ័យលាភីលេខ ១។

អង្ករកម្ពុជា ស្ថិតក្នុងចំណោមការជ្រើសរើសចម្រាញ់យ៉ាងលំបាក និងទម្លាក់សំណាកអង្ករចំនួន ២០ផ្សេងទៀត មកពីប្រទេសសរុបចំនួន ១៤ ដែលបានប្រកួតប្រជែង ហើយសំណាកអង្ករភាគច្រើន ដាក់ប្រទេសថៃ និងមីយ៉ាន់ម៉ា។

ដោយសារសណ្ឋានដី ភូមិសាស្រ្តនៃប្រទេសកម្ពុជា និងថៃ មានលក្ខណៈប្រហាក់ប្រហែលគ្នា ដូចនេះគុណភាពអង្ករ មិនសូវខុសគ្នានោះទេ។

យ៉ាងណាមិញ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះ នៅឆ្នាំ ២០១៧ ខាងមុខនេះ៕

15073500_1233933970005151_6607860404215889779_n 15094364_1233039846761230_4812547468726026294_n

មតិយោបល់