អ៊ីរ៉ាក់ៈ គួរឲ្យអាសូរស្ត្រីជាម្ដាយ និងកូន ព្រមទាំងគ្រួអ៊ីរ៉ាក់រាប់ពាន់នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងMosul ចាប់តាំងពីខែតុលា ដោយឆ្លងចូលទៅជំរុំជនភាសខ្លួនក្នុងប្រទេសស៊ីរី។ នេះបើយោោងតាមរយៈ សារព័ត៌មានអារ៉ាប់ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បាននិយាយថា ប្រជាជនអ៊ីរ៉ាក់ជាង ១៤០០០ នាក់ បានរត់ភៀសខ្លួនចេញពីការវាយលុករបស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងក្រុម ISIS បន្ទាប់ពីប្រតិបត្ដិការវាយប្រហារអស់រយៈពេល១ខែកន្លងមក។
សេចក្តីរាយការណ៍របស់កងកម្លាំង តាមព្រំដែនបានឲ្យដឹងថា ប្រជាជនអ៊ីរ៉ាក់ប្រមាណ ៨.០០០នាក់ បានឆ្លងកាត់ចូលទៅក្នុងជំរុំជនភៀសខ្លួនអាល់ហូល នៃខេត្ត Hasakah ប្រទេសស៊ីរី ដែលឥឡូវនេះមួយចំនួន កំពុងស្ថិត
នៅទីនោះ៕
មតិយោបល់