ព័ត៌មានសេដ្ឋកិច្ច

អង្ករ៥សែនតោន លក់ឲ្យចិននិងវៀតណាម ត្រូវតែជាអង្ករសុទ្ធល្អ កុំឲ្យខូចពូជខ្មែរ

ប្រទេសចិន និងវៀតណាម នឹងទិញអង្ករ ៥សែនតោនពីកម្ពុជា នៅឆ្នាំនេះ ហើយកម្ពុជាត្រូវតែលក់អង្ករសុទ្ធ មិនលាយនាំឲ្យខូចគុណភាព កុំឲ្យខូចកេរ្តិ៍ឈ្មោះប្រទេស។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកាលពីម្សិលមិញនេះ។

នៅក្នុងឆ្នាំនេះផងដែរ កម្ពុជា នឹងសល់ស្រូវប្រមាណជា ៥លានតោន ខណៈចិន នឹងទិញអង្ករ ២សែនតោន ហើយវៀតណាមនឹងទិញអង្ករ ៣សែនតោន ដោយមិនជាប់ពន្ធ ពីកម្ពុជា។

សម្តេចតេជោ ក៏បានណែនាំឲ្យ បណ្តាវិនិយោគិនក្នុងវិស័យស្រូវអង្ករទាំងអស់ ត្រូវតែនាំចេញអង្ករសុទ្ធល្អ ទៅប្រទេសចិន កុំនាំចេញអង្ករខូចគុណភាព ដើម្បីកុំឲ្យខូចពូជខ្មែរ កុំរកស៊ីលក់ផ្លូវឲ្យសោះ។

ប្រទេសចិន មានផ្ទៃដីកសិកម្មតូច នឹងមានប្រជាពលរដ្ឋច្រើន តែមិនមែនជាប្រទេសខ្វះអង្ករនោះទេ តែចិនយោគយល់ជួយទិញអង្ករកម្ពុជា ដែលកើនឡើងការបញ្ជាទិញពី ១សែនតោន ដល់ ២សែនតោននៅក្នុងឆ្នាំនេះ។

ជាចុងក្រោយសម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានការអត់ធ្មត់ និងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឲ្យមានការយោគយល់អធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃតម្លៃអង្ករ រង់ចាំស្ថានការណ៍ប្រសើរឡើងវិញ៕

15025610_1224645604267321_4081238560222766147_o

មតិយោបល់