Friday, ទី23 December, ឆ្នាំ2011 15:52 pm
តារាចម្រៀងកូនកាត់ចិនរូបសង្ហាង៉ាន់យុទឹមទើបតែចូលលុកលុយលើរេញសិល្បះបានពីរឆ្នាំប៉ុណ្ណោះលោកបានឲ្យដឹងថាខ្លួនពិតជាជួបនូវការលំបាកយ៉ាងច្រើនក្នុងការទាញស្រូបយកប្រជាប្រិយភាពនិងដើម្បីក្លាយជាតារាចម្រៀងដ៏ល្បីមួយរូប។ទោះជាយ៉ាងណាតារាចម្រៀងវ័យក្មេងមានទឹកដមសំឡេងពិរោះក្រអួនរូបនេះបង្ហាញពីឆន្ទះមុះមុតថាលោកនិងប្រឹងប្រែងពុះពាររាល់គ្រប់ឧបសគ្គដើម្បីច្បាមយកកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើនាវាសិល្បះឲ្យទាល់តែបាន។យុទឹម មានវ័យ២១ឆ្នាំជាកូនពៅក្នុងចំណោមបងប្អូនបីនាក់ប្រុសទាំងអស់។ឳពុកម្តាយរបស់លោកជាប់សែស្រឡាយចិននិងជាអ្នករកស៊ីនៅក្រុងព្រះសីហនុ។លោកជានិស្សិតឆ្នាំទី១ផ្នែក(IT)នៅសកលវិទ្យាល័យNUM។
យុទឹម បានចូលប្រឡូកក្នុងសិល្បះនៅចុងឆ្នាំ២០០៩ដែលពីដំបូងទទួលច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនានាតាមបណ្តាខេត្ត។បន្ទាប់មកក៏បានច្រៀងឲ្យផលិតកម្មក្រៅស្រុកមួយចំនួននិងបានចេញមុខតាមបណ្តាកម្មវិធីខនសឺតរបស់ប៉ុស្តិ៍ទូរទស្សន៍ជាញឹកញាប់ហើយក៏ទទួលបានការគាំទ្រពីទស្សនិកជនផងដែរ។
តារាចម្រៀងមានទម្រង់មុខកាត់ចិនរូបនេះបានឲ្យដឹងថាដោយសារខ្លួនមានទឹកដមសំឡេងល្អពីធម្មជាតិនិងមិនចង់ទុកកំណព្វទ្រព្យដ៏មានតម្លៃកប់ចោលនោះលោកមានបំណងចង់ចូលច្រៀងនៅតាមផលិតកម្មក្នុងស្រុកដើម្បីមានឱកាសថតសំឡេងដាក់CDប្រកួតប្រជែងលើទីផ្សារតែរហូតមកទល់និងពេលនេះក្តីប្រាថ្នារបស់លោកមិនទាន់បានសម្រេចនៅឡើយបើទោះបីលោកខិតខំទំនាក់ទំនងសុំគេចូលច្រៀងស្ទើរគ្រប់ផលិតកម្មមកហើយក្តី។
យុទឹមបង្ហើបថាមូលហេតុដែលលោកមិនទាន់បានចូលច្រៀងប្រចាំផលិតកម្មក្នុងស្រុកព្រោះមានផលិតកម្មមួយចំនួនតម្រូវឲ្យលោកសូកប៉ាន់ជាប្រាក់ឲ្យគេទើបគេព្រមទទួលហើយក៏មានផលិតកម្មខ្លះឲ្យលោកចេញថ្លៃថតបទចម្រៀងដោយខ្លួនឯងផងដែរដែលធ្វើឲ្យលោកមានការរារែកចិត្តនិងមិនទាន់ហ៊ានប្រថុយប្រថានជាមួយផលិតកម្មទាំងនោះនៅឡើយ។
យុទឹមនិយាយថា«ពុំមែនជាការងារស្រួលនោះទេបង!ក្នុងការប្រជ្រៀតចូលក្នុងវិស័យសិល្បះព្រោះខ្ញុំបានតស៊ូប្រឹងប្រែងរយៈពេល2ឆ្នាំមកហើយតែមិនទាន់ទទួលបាននូវផ្លែផ្កាជាដុំកំភួននៅឡើយ»។ទោះជាយ៉ាងណាដោយសម្អាងទៅលើទេពកោសល្យមានទឹកដមសំឡេងល្អពីធម្មជាតិ យុទឹម...