ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទះល្វែង១២ម៉ឺនដុល្លារបំបែក​ ស្នេហ៍នាយដែន

 

 

 

 

 

 

 

 

 

 

 

តារា សម្តែងខាងវាយតប់ និងហ៊ានសម្តែងឈុតគ្រោះថ្នាក់មិនខ្លាចស្លាប់នាយដែនកំពុង ធ្លាក់ក្នុងអន្លង់ស្នេហ៍មិនសមប្រកបដោយសារមានបុរសទ្រព្យស្តុកម្នាក់ជះលុយ១២ម៉ឺន ដុល្លារទាក់ចិត្តនារីដែលខ្លួនស្រឡាញ់យកទៅបាត់ធ្វើឲ្យនាយកណ្តោចកណ្តែងកណ្តាល

វេហាសិល្បះគួរឲ្យសង្វេក។

ជាមួយនិងរូបរាងមាឌធំក្រអាញមាំទាំសក្តិសមជាអ្នកហាត់កីឡាមានសុខភាពមាំមួននោះ លោកសុខដែនត្រូវបានគេដាក់រហ័សនាមថាជាតារាសម្តែងមុខស្រស់ហ៊ានសម្តែងឈុតគ្រោះថ្នាក់ មិនខ្លាចស្លាប់។តារាសម្តែងរូបនេះផុសចេញពីកូនអ្នកក្រីក្រដែលមានស្រុកកំណើតនៅខេត្ត ស្វាយរៀង។ស្ថិតក្នុងវ័យ២៥ឆ្នាំនាយដែនបានតស៊ូពុះពារឧបសគ្គយ៉ាងច្រើនទម្រាំបានក្លាយជា តារាសម្តែងមួយរូបដែលល្បីឈ្មោះគួរសម។កាលពីតូចនាយជាក្មេងរើសអេតចាយនៅទីក្រុងភ្នំពេញ ដែលគ្មានទីស្នាក់អាស្រ័យពិតប្រាកដ។ប៉ុន្តែដោយមាននិស្ស័យខាងហាត់កីឡានាយដែនតែងលួច មើលគេហាត់កីឡាកាយសម្ព័ន្ធនៅស្តាតអូឡាំពិកនិងធ្វើត្រាប់តាមគេម្នាក់ឯងស្ទើរាល់ថ្ងៃ។ ក្រោយមកក៏មានលោកគ្រូម្នាក់មានចិត្តសណ្តោសប្រណីក៏បានឲ្យនាយចូលហាត់ក្នុងក្រុមកីឡា កាយសម្ព័ន្ធរហួតនាយដែនបានក្លាយជាកីឡាករជម្រើសជាតិផ្នែកកាយសម្ព័ន្ធនៅឆ្នាំ២០០០។ ក្នុងជីវិតជាកីឡាករកាយសម្ព័ន្ធនាយដែនទទួលបានមេដាយមាសមិនតិចជាង១០ដងឡើយ។ ប៉ុន្តែមិនបានជួយជ្រោងឲ្យជីវភាពរបស់នាយធូរធានោះទេ។លុះនៅឆ្នាំ២០០៧នាយក៏សម្រេចចិត្ត ផ្តាច់ខ្លួនពីកីឡាករកាយសម្ព័ន្ធក៏ហក់ចូលក្នុងពិភពសិល្បះនិងចាប់អាជីជាគ្រូបង្ហាត់កីឡាអេរ៉ាម៉ិច (បង្ហាត់រាំដើម្បីសុខភាព)រហួតមកទល់សព្វថ្ងៃ។នាយដែននិយាយថា«ពុំមែនជាការងាយស្រួល នោះទេបងក្នុងការបោះជំហានចួលប្រឡូកក្នុងសិល្បះត្បិតអីពីដំបូងខ្ញុំមិនសូវស្គាល់គេក៏ត្រាចរណ៍ សុំគេចូលសម្តែងស្ទើគ្រប់ផលិតកម្មទម្រាំគេទទួលយកខ្ញុំ។ប៉ុន្តែដោយសារការអត់ធ្មត់តស៊ូររបស់ខ្ញុំ ក៏មានផលិតកម្មមួយចំនួនបានផ្តល់ឱកាសឲ្យខ្ញុំសម្តែងជាបន្តបន្ទាប់»។រហូតមកទល់ពេលនេះ នាយដែនសម្តែងខ្សែភាពយន្តបាន២៥រឿងមកហើយដែលភាគច្រើនសម្តែងជាតួរកាចវាយតប់ធ្វើ បងធំនិងប្រថុយសម្តែងឈុតគ្រោះថ្នាក់ដល់ជីវិត។រឿងដែលនាយធ្លាប់សម្តែងរួមមានរឿង«សមុទ្រ បេះដូង»»ព្រលឹងសងសឹក»«រន្ទះជើងក្នុងផ្នក់ភ្លើងវណ្ណះ»«ខ្មោចពោះធំ»«សង្គ្រាមកូនភ្លោះ»

«អច្ឆ:រិយ:ស្នេហ៍វគ្ក២»«មួយវិនាទីមិនប្រណី»…..។នាយដែនមិនត្រឹមតែលេចមុខតាមខ្សែភាពយ ន្តប៉ុណ្ណោះទេនាយក៏ធ្លាប់ថតsportនិងសម្តែងខារ៉ាអូខេឲ្យផលិតកម្មល្បីៗមួយចំនួនផងដែរ។ ទន្ទឹមនិងកេរ្តិ៍ឈ្មោះស្ទុះឡើងគួរឲ្យចាប់អារម្មណ៍នោះកាលពីឆ្នាំ២០១០នាយបានបង្កាត់ភ្លើងស្នេហ៍ ជាមួយនារីម្នាក់នៅទីក្រុងភ្នំពេញរហូតឳពុកម្តាយខាងស្រីបានដឹងឮហើយនាយក៏មានគម្រោងដឹក ដៃនារីម្នាក់នោះចូលរោងការកសាងសុភមង្គលជាមួយគ្នាទៀតផង។នាយបញ្ជាក់ថាខ្លួននិងនារីម្នាក់ នោះបានកសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាស្ទើរាប់មិនអស់ប៉ុន្តែជាអកុសល្យនាពេលថ្មីៗនេះ នាងក៏ប្រែចិត្តទៅស្រវ៉ាប្រុសថ្មីធ្វើឲ្យនាយខកចិត្តស្ទើកកឈាមទាំងដុំៗ។តារាអភ័ព្វស្នេហ៍រូបនេះ បន្ថែមថាមូលហេតុដែលនារីសំណព្វចិត្តទៅចោលផុយៗបែបនេះក៏ព្រោះតែនាងលួចទៅភពប្រសព្វ ជាមួយបុរសទ្រព្យស្តុកម្នាក់ដែលគេហ៊ានចំណាយប្រាក់១២ម៉ឺនដុល្លារទិញផ្ទះល្វែងមួយជុងជាការ ដូថ្នូរនឹងរូនសម្រស់របស់នាង។នាយដែននិយាយទាំងអួលដើមកថា«ខ្ញុំឆ្អែតចិត្តហើយបងគេហ៊ាន ក្បត់ចិត្តខ្ញុំស្រស់ៗបែបនេះខ្ញុំហាក់ដូចជាខ្លាចរអាចំពោះចិត្តមនុស្សស្រីមិនគួរណាអំណាចទឹកប្រាក់ មកបំបែកមនោសញ្ចេតនារបស់ពួកយើងផុយៗបែបនេះសោះ»។ នាយដែនបានសារភាពថាខ្លួនពិតជាមានការខូចចិត្តយ៉ាងខ្លាំងបន្ទាប់ពីផ្តាច់ទំនាក់ទនងគ្នាភ្លាមៗ តែពេលនេះនាយអាចធ្វើចិត្តនិងលួងអារម្មរបស់ខ្លួនបានហើយមិនបណ្តោយឲ្យគ្រាំគ្រាចិត្តយូរពេក នោះទេ។នាយពោលថា«ធ្វើម៉េចបងមានតែខំកាត់ចិត្តទៅបើយើងមិនមែនជាគូនិងគ្នាឲ្យគេទៅចុះ ណាមួយយើងគ្មានទ្រព្យធន់គាប់ចិត្តស្រីស្អាតដូចជារូបនាងទេ»។ នាយដែនអះអាងថាពេលនេះនាយបានធៀបចោលរឿងស្នេហាទុកមួយឡែកបើទោះបីមាននារីមួយ ចំនួនចង់ចូលខ្លួនមកស្អំបេះដូងនាយក្តីពោលគឺនាយទុកពេលវេលាសម្រាប់កែខៃក្នុងអាជីសិល្បះឲ្យ កាន់តែមានភាពល្បីល្បាញក្នុងនាមជាតួសម្តែងខាងវាយកាប់ចាក់។ នាយដែនក៏បានឲ្យដឹងដែរថាដើម្បីបន្លប់ទុក្ខរឿងស្នេហ៍ក្រៅពីប្រឡូកក្នុងការសម្តែងយ៉ាងពេញទំហឹង ហើយនោះនាយក៏បានយកបទពិសោធន៍របស់ខ្លួនទៅផលិតខ្សែភាពយន្តរឿង«អ្នកលេងជនបទ» ដែលនាយនិពន្ធនិងដឹកនាំដោយខ្លួនឯងនិងមានតួល្បីៗចូលរួមសម្តែងផងដែរ។នាយដែនបញ្ជាក់ថា រឿងនោះបានឆ្លុះបញ្ចាំងពីឈុតឆាកអភិនិហាវាយកាប់ចាក់កំប្លុកកំប្លែងនិងមានឈុតឆាកស្នេហាដ៏គួរ ឲ្យចង់តាមដានទស្សនាហើយរឿងនេះនិងត្រូវដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ៕

មតិយោបល់