មួយជ្រុងកាច់នៃផ្លូវមួយក្បែរផ្សារកណ្តាលលោកអ្នកនឹងបានឃើញតូបកាហ្វេមួយដែលមានមនុស្សច្រើនអ៊ូអរកំពុងផឹកកាហ្វេ ។មិនថានៅទីនេះទេគ្រប់ទីកន្លែងនៃរាជធានីភ្នំពេញលោកអ្នកក៏អាចមើលឃើញតូបកាហ្វេជាច្រើន ពិសេសជាងនេះនៅមានហាងកាហ្វេធំៗជាច្រើនទៀតនៅតាមបណ្តោយផ្លូវធំៗ។
ដោយការកកើតនៃហាងកាហ្វេ ជាច្រើន ដូចនេះមានមតិមួយលើកឡើងថា ហាងកាហ្វេជាបណ្តុំនៃការពិភាក្សាលើការងារ ។
លោក ចាន់ តារា ដែលជាបុគ្គលិករបស់ក្រុមហ៊ុនមួយដែលមិនបានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុន លោកបាននិយាយថា “លោកមកទីនេះដើម្បីជួបមិត្តភក្តិនិយាយពីការងារផ្សេងៗរបស់លោក ហើយឆ្លៀតឱកាសនេះដើម្បីផឹកកាហ្វេផងដែរ ”។
ចំណែក លោក វុទ្ឋី ដែល ជាកម្មករសំណងលោកមកនៅទីនេះ ជារឿយៗមកញុំាកាហ្វេ ព្រោះអីវាជាទម្លាប់របស់លោក ហើយម្យ៉ាងទៀត នៅទីនេះមានកាហ្វេឆ្ងាញ់ ។
ចំណែកឯ លោក កាំង ភារុណ វិញលោកបានប្រាប់គេហទំព័រដំណឹង អារឿងថា កាហ្វេជាបណ្តុំនៃការពិភាក្សាការងារ វាក៏ត្រូវម្យ៉ាងដែរ ប៉ុន្តែការងារធំៗគេមិនដែលលើកមកនិយាយទីនេះទេ បើនិយាយការងារទីនេះ វាគ្រាន់ជាអ្វីដែលពាក់ពន្ឋដិតដាមនឹងការងារតែប៉ុណ្ណោះ ដែលជាមន្ទិលសង្ស័យ។ លោក បានបញ្ជាក់ប្រាប់ទៀតថា លោកមកទីនេះ ព្រោះអីមិនដឹងជាទៅទីណា នៅពេលថ្ងៃ ព្រោះអីផ្ទះលោកឆ្ងាយ ហើយម្យ៉ាងទៀត កាហ្វេនៅទីនេះឆ្ងាញ់ ហើយមានតម្លៃសមរម្យទៀតផង ។
ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ដោយ៖ ដំណឹង
មតិយោបល់