លោកអ្នកប្រហែលជានៅមិនទាន់ភ្លេចនោះទេនូវភាពយន្តបាញ់ប្រហែលដែលប្រមូលផ្តុំដោយតារាសម្តែងល្បីៗជាច្រើនរូបសម្តែងរួមគ្នា នោះគឺរឿងThe Expendables ។ តាមការចាំបានរឿងមួយនេះចប់ដោយមិនទំនង ហើយបើតាមបទពិសោធរបស់អ្នកដែលនិយមចូលចិត្តទស្សនាភាពយន្តបរទេសវិញគឺបាននិយាយថារឿងនេះអាចនឹងមានវគ្គបន្ត។

ដូចអ្វីដែលបានគិតពិតមែន នាពេលនេះភាពយន្តរឿង The Expendables បានចេញនូវវគ្គថ្មីគឺវគ្គ 2 ដែលនឹងត្រៀមខ្លួនបម្រើអារម្មណ៍ទស្សនិជននាខែសីហា ក្នុងឆ្នាំ 2012 ខាងមុននេះ។
តារាសម្តែងរួមមានលោក Sylvester Stallone(រ៉ាមបូ) , Jason Statham(អ្នកជំនាញខាងប្រណាំងរថយន្ត), Jet Li(លីលានជា តារាខាងវាយតប), Dolph Lundgren(ជំនាញខាងប្រដាល់), Chuck Norris, Randy Couture, Terry Crews, Liam Hemsworth, Jean-Claude Van Damme, Bruce Willis, Arnold Schwarzenegger៕
មតិយោបល់