ឆ្នើមក្នុងភាពយន្តតាំងពីកុមារភាព ដាវណ្ណ ជេន្នី ១៧ឆ្នាំបាត់
ធ្លាប់តែឃើញនៅក្នុងភាពយន្តតាំងពីក្មេង នៅដំណាច់ឆ្នាំ២០១៧នេះ តារាសម្ដែងដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈតាំងពីវ័យកុមារភាពរូបនេះ មានវ័យពេញ១៧ឆ្នាំហើយ ដោយរូបរាង និងមុខមាត់របស់នាងក៏បែកសាច់ស្អាតជាងមុន ហើយរំលេចសម្រស់ផូរផង់ មិនចាញ់នារីពេញវ័យទាំងពួងនោះដែរ បើទោះជានាងមើលទៅហាក់នៅក្មេងវ័យមិនទាន់ពេញរូបពេញរាងនៅឡើយ។ នាងត្រូវបានប្រកាសថាកាន់តែមានទីផ្សារខាងផ្នែកសម្ដែង តែក៏មិនទាន់ខ្លាំងក្លាដូចកាលពីវ័យកុមារភាពនោះដែរ បើធៀបនឹងស្នាដៃដែលនាងទើបតែទទួលបានពេលនេះ។ តារាសម្ដែងវ័យក្មេង ដាវណ្ណ ជេន្នី បានថ្លែងក្នុងពិធីខួបកំណើតគម្រប់១៧ឆ្នាំ កាលពីល្ងាចថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៧មុននេះថា នេះជាលើកទី៣ហើយដែលនាងបានរៀបចំធ្វើពិធីខួបកំណើតចាប់តាំងពីបានក្លាយជាតារាសម្ដែងវ័យក្មេង…