សមត្ថកិច្ចរកឃើញ ដុំស៊ុបខ្នរ ទឹកក្រូច ទឹកដោះគោ មីកំប៉ុង និងទឹកអាស៊ីតរូបទន្សាយ ខូចគុណភាពលក់លើទីផ្សារ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សាររលួស ស្រុកស្វាយចេក និងផ្សារពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្រ្តីបច្ចេកទេសបានធ្វើការត្រួតពិនិត្យម្ហូបអាហារនៅតាមផ្ទះ និងតូប នឹងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ក្នុងស្ករត្នោត សាច់ក្រក និងទឹកខ្មេះ។ ជាលទ្ធផល…

ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្រុងស្វាយរៀង!

ស្វាយរៀងៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មន្ត្រីយោធាម្នាក់ ស្លាប់មួយរំពេចក្រោយពីជិះម៉ូតូបុករថយន្តពីក្រោយ

បាត់ដំបងៈ កាលពីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីយោធាម្នាក់ បានជិះម៉ូតូម៉ាក​ហុងដាសេ១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1M-5775 ទៅបុកនឹងរថយន្ត​ហ៊ី​យ៉ាន់​ដាយ ​ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 3A-0716​ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច នៅចំណុច ​ផ្លូវជាតិ​លេខ​៥៧​…

ឪពុកចិត្តកំណាច! ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង​​​..ចុងក្រោយជាប់ខ្នោះ!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ បន្ទាប់ពីទទួលបានពាក្យ​បណ្ដឹងពីជនរងគ្រោះភេទស្រីអាយុ១០ឆ្នាំ។ ជនសង្ស័យមានឈ្មោះ ឯល វន្ថា ហៅឡោក គឹមលាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរយោធាចូលនិវត្តន៍ (ជាឪពុកបង្កើត)រស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។…

សមត្ថកិច្ចរកឃើញ ​បបែលក្រៀម​ មានសារធាតុគីមីហាមឃាត់​បូរ៉ាក់!

​ភ្នំពេញៈ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៨ ​មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៏ទាំង​៦ ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន…

ក្មេងប្រុសម្នាក់​ កែច្នៃព្រួញទៅបាញ់ត្រី ភ្លាត់ចំខ្លួនឯងបណ្តាលឲ្យស្លាប់​!

កោះកុងៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ យកឧបករណ៍បាញ់ត្រីស្រាប់តែភ្លាត់​ចំឆ្អឹងជំនីរ បណ្តាលឲ្យស្លាប់ នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សពរងគ្រោះមានឈ្មោះ សៀង អាន ភេទប្រុស អាយុ ១៣ ឆ្នាំ…

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការក្នុងសំណុំរឿង២ ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ០៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ លើសំណុំរឿង០២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួររួច កាលពីម៉ោង០៨និង៣០ នាទីព្រឹកថ្ងៃពុធទី៣១ ខែតុលា ២០១៨នេះ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១ មាន៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់…

យកខ្សែក្រវាត់ វាយជនរងគ្រោះយកម៉ូតូបាន២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនបានទាំងក្រុម

ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់ វាយរួចប្លន់យកម៉ូតូពីជនរងគ្រោះ ហើយគេចខ្លួនបាន២ថ្ងៃ ទើបអស់លក្ខណ៍។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២ ០១៨ ត្រង់ចំណុចផ្ទះជួលក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ​…

សេ១២៥ឆ្លងផ្លូវទៅបុកម៉ូតូវ៉េវ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥…