គោយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ​ ២រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៨ ខែ​មេសា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៤និង​៣០នាទី​ នៅត្រង់ចំណុចចន្លោះបង្គោល​គីឡូម៉ែត្រលេខ​ ២៥–២៦ លើផ្លូវជាតិលេខ​២៦៤១​ ស្ថិត​ក្នុង​ភូមិត្បែងលិច​ ឃុំត្បែង​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប…

ការចាក់វ៉ាក់សាំងដូសទី២ក្នុងខណ្ឌព្រែកព្នៅសម្រាប់មណ្ឌល “រោងចក្រមីជាតិ

  រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិក និងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈដែលបានទទួលការចាក់វ៉ាក់សាំងដូសលើកទី១ ដោយក្រុមពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឲ្យបានជ្រាបថា បងប្អូនអាចមកចាក់វ៉ាក់សាំងដូសទី២នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលវិភាគដូចខាងក្រោម៖ • សម្រាប់អ្នកដែលបានចាក់លើទី១ ចន្លោះថ្ងៃទី២-១៦/០៤/២០២១ អាចមកចាក់នៅរសៀលថ្ងៃទី៣០/០៤/២០២១ • សម្រាប់អ្នកដែលបានចាក់លើទី១ ចន្លោះថ្ងៃទី៣-១៧/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០១/០៥/២០២១…

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

កំពង់ឆ្នាំងៈ ថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យឈ្មោះ យឹម សារិទ្ធ ហៅ (ច្រូច) ភេទប្រុស…

អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាជារៀងរហូត

នៅថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប

    រដ្ឋបាលខេត្ត អនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី…

មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង សហការជាមួយកម្លាំងចម្រុះដើម្បី​ទប់​ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

អនុវត្តតាមផែនការ ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង ចុះសហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល កម្លាំងនគរបាលវរៈ៦០៥ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ស្រុកលើកដែក រួមទាំងកម្លាំងសមត្ថកិច្ច​ឈរជើងព្រំដែន ចុះល្បាតទាំងថ្ងៃ​ទាំងយប់​ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ…

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងសហការក្រោមភ្លៀងតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២៤ម៉ោងលើ២៤ម៉ោង ទោះបីស្ថិតក្រោមកំដៅថ្ងៃ និងតំណក់ទឹកភ្លៀង យ៉ាងណាក៏ដោយ។ លោកឧត្តមសេនីយ៍ត្រី…

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំស្តីពី ការធ្វើដំណើររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំស្តីពី ការធ្វើដំណើររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។  

ក្រសួងការពារជាតិ បង្ហាញពីផែនការនៃយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ

ក្រសួងការពារជាតិ បង្ហាញពីផែនការនៃយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។