សំពះជាការគួរសម ក្នុងការគោរពគ្នាទៅវិញទៅមកក្នុងរស់នៅក្នុងសង្គម ដោយផ្អែកលើប្រពៃណី និងទំនៀមទំលាប់ខ្មែរ
ហើយវាក៏បង្ហាញអំពីអត្តសញ្ញាណជាតិផងដែរ។
របៀបសំពះ ទាំងប្រាំ របស់ប្រពៃណីខ្មែររួមមាន :
១. សំពះត្រឹមថ្ងាស គឺសំពះ ព្រះពុទ្ធ ព្រះធម័ និងព្រះសង្ឃ។
២. សំពះត្រឹមប្រជុំចិញ្ចើម ចំពោះ ព្រះមហាក្សត្រ។
៣. សំពះត្រឹមច្រមុះ ចំពោះមាតាបិតា ចាស់ទុំ គ្រូបាធ្យាយ។
៤. សំពះត្រឹមមាត់ ចំពោះអ្នកមានវ័យច្រើនជាង ឬអ្នកធំ។
៥. សំពះត្រឹមដើមទ្រូង ចំពោះអ្នកមានវ័យស្មើគ្នា មិត្តភក្តិ ឬឋានៈស្មើគ្នា៕
មតិយោបល់