ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សិស្ស-និស្សិត ឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ នឹងបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ ដើម្បីទៅបម្រើការងារនៅក្នុងទីស្ដីការក្រសួងមហាផ្ទៃ សាលារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ មណ្ឌលអប់រំកែប្រែ និង នៅពន្ធនាគារខេត្ត ចំនួន ៥៥០នាក់ ដូចមានលំអិតក្នុងសេចក្តី ជូនដំណឹង និងប្រកាស ដែលមានភ្ជាប់មកខាងក្រោមនេះ។
កាលបរិច្ឆេទទទួលពាក្យប្រឡង ចាប់ពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
កាលបរិច្ឆេទប្រឡងនៅ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
ទីកន្លែងយកពាក្យសុំចុះឈ្មោះ និងដាក់ពាក្យប្រឡង៖
បេក្ខជនត្រូវយកពាក្យសុំចុះឈ្មោះប្រឡង និងត្រូវដាក់ពាក្យប្រឡង នៅតាមទីកន្លែងនីមួយៗ ដែលបានកំណត់ដូចខាងក្រោម៖
នាយកដ្ឆានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល៖ សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១សាលារាជធានី ខេត្ត៖ សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងចូលបម្រើការងារ នៅតាមសាលារាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងនៅពន្ធនាគារខេត្តដែលជ្រើសរើស។ ដោយឡែកចំពោះបេក្ខជនដែលដាក់ពាក្យប្រឡងចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៤ ត្រូវដាក់ពាក្យប្រឡងនៅសាលាខេត្តពោធិ៍សាត់៕








មតិយោបល់