មិនថាចង់ចែកបន្តរូបថតទៅកាន់មិត្តភក្តិម្នាក់ ឬច្រើនរួមគ្នានោះទេ iCloud Photo Sharing អាចជួយលោកអ្នកបាន យ៉ាងងាយនៅលើទូរសព្ទដៃ iPhone ឬឧបករណ៍ iPad ដោយផ្ទាល់តែម្តង ដោយគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖

១- បើកមុខងារ iCloud Photo Sharing
- ចូលទៅកាន់កម្មវិធី Settings -> Photos and Camera
- ចុចកុងតាក់បើកលើមុខងារ iCloud Photo Sharing

២- បង្កើតអាលប៊ុមរូបថតថ្មីមួយ
- ចូលទៅកាន់កម្មវិធី Photos
- ចុចលើមឺនុយ Share រួចចុចលើប៊ូតុង Add សញ្ញា +
- បញ្ចូលឈ្មោះអាលប៊ុមរូបថត រួចចុច Next

- ជ្រើសរើសឈ្មោះអ្នកដែលខ្លួនចង់ចែកបន្តរូបទៅឱ្យតាមរយៈប៊ូតុងសញ្ញា + ក្នុងរង្វង់
- រួចចុចលើប៊ូតុង Create ជាការស្រេច។ បញ្ជាក់ៈ លោកអ្នកអាចជ្រើសរើសអ្នកដែលខ្លួនចង់ចែកបន្តទៅឱ្យនៅពេលក្រោយក៏បាន
- បន្ទាប់មក សូមចុចលើឈ្មោះអាលប៊ុមថ្មីនោះ រួចចុចលើសញ្ញា + ហើយជ្រើសរើសរូបថតដែលខ្លួនពេញចិត្តដាក់ក្នុងអាលប៊ុមនេះ

៣- ចែកចាយបន្តទៅកាន់នរណាម្នាក់ ឬច្រើន
- នៅក្នុងអាល់ប៊ុមនោះ សូមជ្រើសរើសរូបថតមួយ ឬច្រើនតាមចិត្តចង់ រួចចុចលើប៊ូតុង Share នៅលើផ្ទាំងកម្មវិធីខាងក្រោម

- ជ្រើសយក iCloud Photo Sharing រួចវាយពាក្យអធិប្បាយលើអាល់ប៊ុមនោះ ឬចុចលើ Shared Album ដើម្បីជ្រើសរើសអាលប៊ុមថ្មីមួយទៀត បើសិនជាចង់ និងចាំបាច់
- បន្ទាប់មក ចុចលើប៊ូតុង Post ជាការស្រេច៕

៤- គ្រប់គ្រងអាល់ប៊ុមរូបថតសម្រាប់ការចែកចាយរួមគ្នា
- ចូលទៅកាន់អាល់ប៊ុមរូបថតថ្មីរបស់លោកអ្នក រួចចុចលើមឺនុយ People

- ចុចលើ Invite People រួចជ្រើសរើសអ្នកដែលចង់ឱ្យពួកគេអាចចូលចូលទៅកាន់អាល់ប៊ុមនេះ

- បន្ទាប់មក ចុចកុងតាក់បើកលើមុខងារ Public Website ជាការស្រេច៕

មតិយោបល់