សិក្សា និងអប់រំ

អាហារូបករណ៍​ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស សិក្សានៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន

ក្រសួងអប់រំយុវជន និងកីឡាសូមជំរាបជូន​ដំណឹងដល់ សិស្ស និស្សិតឲ្យបានជ្រាបថា ប្រទេសចិននឹងជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស (Diploma Degree) ទៅ​សិក្សា​នៅ Yangzhou Polytechnic College នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ឆ្នាំ​សិក្សា២០១៧-២០១៨។
– ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ​ឆ្នាំ​២០១៧។
– ពាក្យ​សុំ​អាហារូបករណ៍​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ​៨០ មហា​វិថី​ព្រះនរោត្តម (ស្ថិត​ក្នុង​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា) ឬ​អាច​ទាញ​យក​ពី​គេហទំព័រ http://www.yzpc.edu.cn/gjjlxy

មតិយោបល់