ព័ត៌មានសុខភាព

ទើបតែដឹង! ម្រះព្រៅជាឱសថព្យាបាលជំងឺពងបែកក្នុងមាត់ ពូកែលេខ១

បញ្ហាពងបែកក្នុងមាត់មិនត្រឹមតែធ្វើឲ្យអ្នកមានការឈឺចាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកពិបាកក្នុងការទទួលទានអាហារក្តៅ ឬហិរថែមទៀត។ មូលហេតុទូទៅបំផុតដែលបណ្តោលឲ្យកើតមានជំងឺពងបែកក្នុងមាត់គឺ ការជក់បារី ស្ត្រេស ខ្វះអនាម័យមាត់ធ្មេញ និងរាងកាយឡើងកំដៅជាដើម។ ប៉ុន្តែមិនបាច់ព្រួយបារម្ភទៀតឡើយ បើយោងតាមគេហទំព័រ boldsky បានឲ្យដឹងថា ជំងឺពងបែក្នុងមាត់ ងាយស្រួលព្យាបាលបំផុត ដោយប្រើប្រាស់ស្លឹកម្រះព្រៅតែមួយមុខប៉ុណ្ណោះ។

ម្រះពៅ គឺជារុក្ខជាតិមួយប្រភេទដែលគេប្រើសម្រាប់បង់នៅក្នុងសម្លរ ដើម្បីឲ្យមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន។ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនទាន់នៅឡើយថា ស្លឹកម្រះព្រៅ ជាឱសថសម្រាប់ព្យាបាលបញ្ហាពងបែកក្នុងមាត់ នោះឡើយ។
របៀបប្រើម្រះព្រៅព្យាបាលជំងឺពងបែកក្នុងមាត់
១.អ្នកត្រូវបេះស្លឹកម្រះព្រៅស្រស់ៗ៤ទៅ៥សន្លឹក មកទំពារឲ្យម៉ត់ល្អមុននឹងលេបចូលក្នុងពោះ បន្ទាប់មកផឹកទឹកមួយកែវ។
២.អ្នកត្រូវទំពារក្នុងមួយថ្ងៃឲ្យបាន ៣ទៅ៤ដង ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃដំបៅក្នុងមាត់។
សូមព្យាយាមអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃរហូតទាល់តែជំងឺពងបែកនៅក្នុងមាត់ជាសះស្បើយទាំងស្រុង៕

មតិយោបល់