សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងរ៉ែនិងថាមពល ឆ្នាំ២០១៧
ក្រសួងរ៉ែនិងថាមពល សូមជូនដំណឹងដល់មន្ត្រីរាជការ និស្សិត និងសាធារណជនឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការសុីវិល ក្របខណ្ឌថ្មី(ក) ចំនួន៣៧កន្លែង ឱ្យចូលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួងរ៉ែនិងថាមពល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មានលក់ពាក្យ និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រាល់ម៉ោងធ្វើការ នៅទីស្ដីការក្រសួងរ៉ែនិងថាមពល នាយកដ្ឋានបុគ្គលិក ជាន់ទី២។
មតិយោបល់