សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌអាជ្ញាធរសវនកម្មជាតិ
អាជ្ញាធរសវនកម្មជាតិសូមជម្រាបជូនដំណឹងដល់និស្សិត និងមន្រ្តីរាជការទូទៅឲ្យបានជ្រាបថា អាជ្ញាធរសវនកម្មជាតិនឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី និងមន្រ្តីរាជការទូទៅ ចំនួន៥៥ កន្លែងឲ្យចូលបម្រើការងារនៅអាជ្ញាធរសវនកម្មជាតិសម្រាប់ឆ្នាំ២០១៧ តាមរយៈការប្រឡងប្រជែងដោយវិញ្ញាសា សរសេរ និងផ្ទាល់មាត់។
កាលបរិច្ឆេទ ឈប់ទទួលពាក្យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
ចំពោះសុំណុំបែបបទនៃការចុះឈ្មោះប្រឡង អាចមកទទួលដោយឥតគិតថ្លៃ នៅទីស្តីការអាជ្ញាធរសវនកម្មជាតិ ដែលមានអាសយដ្ឋាន អគារលេខ៥ ផ្លូវឌួងងៀប៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមគេហទំព័រ http://www.naa.gov.kh/។
មតិយោបល់