កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបើកបរខ្វះការប្រុងប្រយត្ន័បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ១២០-១២១ ភូមិត្រពាំងឈូក ឃំុបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហីុយ៉ាន់ដាយ(ផ្លូវ៣) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7975 បើកបរពីត្បូងទៅជើង ក្នុងស្ថានភាពងងុយដេកបានរេចង្កូតធ្លាក់ចិញ្ជេីមថ្នល់ខាងស្តាំ ហេីយបានបួងចង្កូតមកខាងឆ្វេងវិញបានក្រឡាប់នឹងកណ្តាលថ្នល់ មកប៉ះជាមួយបានទៅបុកជាមួយនឹងរថយន្តម៉ាកស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5954 ដែលកំពុងបេីកបរពីជើងទៅត្បូង បើកបរដោយឈ្មោះ សែម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិវាំង ឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសបែកក្បាលពីក្រោយដេ២០ចេស) និងមានអ្នករួមដំណើរជាមួយ ទី១ឈ្មោះ ញ៉េ សុខ ភេទស្រី អាយុ១៨ឆ្នាំ (របួសបែកថ្ងាសស្តាំ), ទី២ឈ្មោះ អិត ស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំ (របួសដាច់សាច់ត្រចៀកឆ្វេង), ទី៣ ឈ្មោះ ហៀក ដានី ភេទស្រី អាយុ៣២ឆ្នាំ (របួសពកក្បាលចំហៀងឆ្វេង) និងទី៤ឈ្មោះ អ៊ុក សាវឿន ភេទស្រី អាយុ៤៩ឆ្នាំ (របួសឈឺក្បាលឈឺក) ។ អ្នកទាំង៤ស្នាក់នៅ ភូមិ ឃុំ ជាមួយអ្នកបើកបររថយន្ត ស៊ាំយ៉ុងខាងលើ ចំណែកអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាបន្តទៀត៕
មតិយោបល់