ព័ត៌មានកីឡា

ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បង្កើតកម្មវិធីប្រកួតប្រដាល់ Knock Out Series ស្វែករកម្ចាស់ទឹកប្រាក់ ៤ពាន់ដុលា

ប៉ុស្តិលេខ៥ បើកការប្រដាល់ដណ្ដើមជើងឯក នៅព្រែកកំពិស TV5 Knock Out Series By K.cement រដូវកាលថ្មី ដោយមានកីឡាករ ៣២រូប ចូលរួមប្រកួតដណ្តើមពានរង្វាន់ ខណៈដែលកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ១ និងត្រូវបានទឹកប្រាក់​ ៤ពាន់ដុលា លេខ២ ចំនួន ២ពាន់ដុលា លេខ៣ ចំនួន ៧៥០ដុលា លេខ៤ ចំនួន ៥០០ដុលា។

សម្រាប់ថ្ងៃដំបូង ពោលគឺថ្ងៃទី០២ ខែកញ្ញា កន្លងទៅ មានកីឡាករ ៤រូប ដែលចាប់បានលេខរៀងប្រកួតគ្នា នឹងឡើងរេញប្រកួតដោយរូបមន្ត ក្នុងការប្រយុទ្ធ រក្សាដដែល គឺប្រកួត ៣ទឹក ហើយអ្នកចាញ់ត្រូវហាលស្នាប់ដៃតែម្ដង គឺមិនមានការប្រកួត សន្សំពិន្ទុណាមួយឡើយ។ លក្ខខ័ណ្ឌនៃការប្រកួត តម្រូវឲ្យកីឡាករទាំង ៣២រូប ចាប់គូគ្នាឡើងប្រកួត អ្នកដែលចាញ់ត្រូវធ្លាក់ ដោយនៅជុំទី១ ជម្រើសយក១៦នាក់ ទើបបន្តឲ្យអ្នកឈ្នះទាំង១៦នាក់ បន្តប្រកួតគ្នាជម្រុះចាញ់ធ្លាក់ទៀត យកតែ៨នាក់ ដើម្បីឲ្យអ្នកឈ្នះទាំង៨នោះ ទៅប្រកួតជម្រុះបន្តយកតែ ៤នាក់ ចុងក្រោយឲ្យឡើងប្រកួតគ្នា យកពាន និងប្រាក់រង្វាន់។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី០២ ខែកញ្ញា កន្លងទៅ យើងរកឃើញកីឡាករ ៤រូប ដែលត្រូវឡើងទៅវគ្គបន្តហើយ ខណៈដែលសប្តាន៍នេះនិងមានការប្រកួតជម្រុះ ៤គូ ទៀតពោលគឺថ្ងៃទី០៨ ខែកញ្ជា និងមានការផ្សាយផ្ទាល់នៅលើញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ផងដែរ៕

មតិយោបល់