ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងបាក់ឌុប នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ខេត្តនានា។
ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕

មតិយោបល់