សិក្សា និងអប់រំ

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧

​បេក្ខជន​ប្រឡង​”ជាប់”សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មានចំនួន​ ៦៣ ៦៦៨នាក់​ ត្រូវ​ជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩ ៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​៥៣, ៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២,៦២%។

ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស៖

-និទ្ទេស A៖ ចំនួន ៤២៤នាក់
-និទ្ទេស​ B៖ ចំនួន​ ២ ៤៦៤នាក់
-និទ្ទេស C៖ ចំនួន​ ៥ ០០០នាក់
-និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់
-និទ្ទេស​ E៖ ចំនួន ៤៦ ៦៥៧នាក់​

 

មតិយោបល់