ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា សម្រេចចិត្តវះកាត់ច្រមុះ ក្រោយកែកុន

តាមបទសម្ភាសន៍ដោយផ្ទាល់ កាលពីយប់ថ្ងៃទី៩ កញ្ញា តារាសម្ដែងនាង ពេជ្រ អាវីហ្សា បានអះអាងថា នាងនឹងទៅវះកាត់ខ្ទង់ច្រមុះរបស់ខ្លួនចោល ដោយសារតែខ្ទង់ច្រមុះ ដែលទើបតែដាក់ក្រោយអំពើហិង្សា គឺមានបញ្ហា និងមិនសូវសមនឹងទម្រង់មុខនាងផង។ នាងថាខ្លួននឹងឡើងទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៦ កញ្ញានេះ ដោយខាងមន្ទីរពេទ្យផ្នែកវះកាត់ឲ្យនាង បានណាត់ថ្ងៃនោះ ដើម្បីឲ្យនាង ទៅប្ដូរខ្ទង់ច្រមុះមួយថ្មី ដែលនាងបញ្ជាក់ថា ដើម្បីកុំឲ្យខ្ទង់ច្រមុះចាស់បន្តធ្វើទុក្ខ និងមានបញ្ហា។

នាងថាខ្លួនចំណាយកែកុនខ្ទង់ច្រមុះ មិនមែនដោយសារតែចង់ស្អាតតែមួយមុខនោះទេ ប៉ុន្តែមកពីខ្ទង់ច្រមុះចាស់ ដែលបានប្ដូរក្រោយពេលអតីតសង្សារវាយឲ្យបាក់ ដាក់ទៅមិនស្រួល ទើបសម្រេចចិត្តដកចោល។ ម្យ៉ាងមកពីការដោះដូរមួយនេះ ក៏មានការជួយចេញបន្ទុកមួយ ផ្នែកពីខាងវេជ្ជបណ្ឌិត្យ ដែលធ្វើច្រមុះឲ្យនាង មិនសូវស្រួលនោះផង ទើបនាងមានលទ្ធភាពទៅវះកាត់ប្ដូរខ្ទង់ច្រមុះថ្មី នៅថ្ងៃទី១៦ កញ្ញានេះ ដែលនាងបញ្ជាក់ថា មិនមែននាងចង់ខ្ជះខ្ជាយលុយកាក់រឿងកែមុខមាត់នោះទេ។ នាងថាខ្លួននឹងទៅវះកាត់ប្ដូរច្រមុះនៅថៃរយ:ពេល៤ថ្ងៃ តែនាងនឹងនៅតែអាចចូលរួមនៅក្នុងព្រឹត្តិការណ៍ដើរម៉ូតប្រចាំរបស់គ្រួសារតារាកម្ពុជា នៅក្នុងសាកលវិទ្យាល័យន័រតុនដដែលទេ សម្រាប់ថ្ងៃទី២៩ កញ្ញាចុងខែនេះ៕

មតិយោបល់