បរទេសៈ អង្ករប្លាស្ទិច ត្រូវបានផលិតឡើងចេញពីម្សៅដំឡូងលាយបញ្ចូលជាមួយនឹងប្លាស្ទិច (ជ័រសំយោគ) ហើយបន្ទាប់ត្រូវបានកែច្នៃចេញរូបរាងដូចគ្រាប់អង្ករ។
ចុងក្រោយគ្រាប់អង្ករប្លាស្ទិចនេះត្រូវបានចំហុយជាមួយនឹងក្លិនអង្ករពិត ទើបធ្វើឲ្យអ្នកមើល ឬហិតក្លិនខាងក្រៅមិនដឹងឡើយ។ ក្រុមគ្រូពេទ្យជាច្រើនបានព្រមានចំពោះការប្រើប្រាស់អង្ករប្លាស្ទិចនេះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែដើម្បីជៀសវាងទិញចំអង្ករប្លាស្ទិច អ្នកគួរតែសាកល្បងជាមួយនឹងល្បិចសាមញ្ញៗទាំងនេះ៖
ធ្វើតេស្តជាមួយនឹងទឹក
ចាក់អង្ករមួយស្លាបព្រាចូលទៅក្នុងទឹកត្រជាក់មួយកែវ ប្រសិនបើអង្ករលិចទៅបាតកែវទាំងអស់បញ្ជាក់ថា ជាអង្ករពិត។ តែប្រសិនបើគ្រាប់អង្ករអណ្តែតឡើងលើផ្ទៃទឹកវាជាអង្ករក្លែងក្លាយ។
ធ្វើតេស្តជាមួយភ្លើង
យកអង្ករមួយស្លាបព្រាដុត ប្រសិនបើវាឆាបឆេះលឿន ហើយធំក្លិនឈ្ងៀមដូចដុតប្លាស្ទិចផ្សេងៗ អ្នកគួរតែដឹងថាក្លែងក្លាយហើយ។
ធ្វើតេស្តដោយការកិនបំបែក
អង្ករពិតនៅពេលដែលអ្នកកិនកំទេច វានឹងបែកមានពណ៌សៗ ឬម៉ត់ជាម្សៅ។ ប៉ុន្តែបើអង្ករប្លាស្ទិចវិញ វានឹងមានពណ៌លឿងស្លេក ហើយគ្មានលក្ខណៈជាម្សៅឡើយ។
ធ្វើតេស្តដោយដាំបាយឲ្យឆ្អិន រួចទុកចោល
យកបាយដែលដាំឆ្អិនទៅដាក់ក្នុងធុងដែលបិតជិត ហើយទុកនៅកន្លែងក្តៅ។ បើអង្ករពិត ក្នុងរយៈពេលពីរថ្ងៃវាងនឹងដុះផ្សិត ប៉ុន្តែបើអង្ករប្លាស្ទិចវិញមិនដុះផ្សិតឡើយ។
ដូច្នេះ ដើម្បីសុខភាពរបស់អ្នក និងក្រុមគ្រួសារជាទីស្រឡាញ់ អ្នកគួរតែប្រុងប្រយ័ត្នចំពោះទិញអង្ករមកប្រើប្រាស់៕
មតិយោបល់