ភាគច្រើន មនុស្សដែលឈានដល់វ័យ៤០ឆ្នាំឡើងទៅ ប្រព័ន្ធការពាររាងកាយចាប់ផ្តើមចុះខ្សោយ ដែលធ្វើឲ្យពួកគេងាយជួបនឹងបញ្ហាសុខភាពផ្សេងៗ ជាពិសេសជំងឺដែលទាក់ទងនឹងសរសៃឈាមបេះដូងតែម្តង។
អ្នកនាញនៅសាកលវិទ្យាល័យ Harvard University បាននិយាយថា កត្តាហានិភ័យមួយចំនួនដែលធ្វើឲ្យមនុស្សនៅវ័យនេះ កើតមានជំងឺបេះដូង គឺទម្លាប់របស់នៅប្រចាំថ្ងៃកាលនៅពីក្មេង ហើយបើមិនព្រមប្តូរឥរិយាបទចេញទេ នៅពេលវ័យកាន់តែចាស់បន្តិច។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួន ដែលអ្នកគួរតែផ្លាស់ប្តូរ មុនពេលអ្វីៗត្រូវយឺតពេល៖
១.បណ្តោលឲ្យខ្លួនលើសទម្ងន់
នៅពេលដែលអ្នកឈានដល់វ័យ ៤០ឆ្នាំ អ្នកនឹងមានហានិភ័យនៃការឡើងទម្ងន់បន្តិចម្តងៗ ដោយសារតែប្រព័ន្ធរំលាយដំណើរការយឺត។ នៅពេលចង្កេះ របស់អ្នករីកធំ អ្នកនឹងមានហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។
ដើម្បីដោះស្រាយបញ្ហាមួយនេះ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកធ្វើការពិនិត្យមើលទម្ងន់ជារៀងរាល់ថ្ងៃ នៅពេលព្រឹកមុនពេលព្រឹកមុនញ៉ាំអាហារ ឬពេលងូតទឹក។ ធ្វើបែបនេះ អាចជួយឲ្យអ្នកវាយតម្លៃអំពីទម្ងន់នៃរាងកាយ ដែលកំពុងតែផ្លាស់ប្តូររាល់ថ្ងៃ។
ទម្ងន់រាងកាយអាចផ្លាស់ប្តូរក្នុងកំឡុងពេលថ្ងៃ (ដោយសារតែរបបអាហារ ឬអ័រម៉ូន…) ប្រសិនបើឃើញរោគសញ្ញាមិនស្រួល អ្នកគួរតែកែប្រែរបបអាហារឡើងវិញ។
២.មិនយកចិត្តចំពោះអាហារ
អ្នកឯកទេសផ្នែកអាហារបំប៉នក៏បានផ្តល់អនុវសាសន៍ផងដែរថា ការញ៉ាំអាហារដែលមានផ្ទុកកាឡីរីទាប គឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ថែរក្សាបេះដូង។ ក៏ប៉ុន្តែ ការទទួលទានអាហារដែលសម្បូរខ្លាញ់ ឬទទួលទានសាច់ច្រើនតាមតែចិត្ត គឺជារឿងដ៏មានគ្រោះថ្នាក់បំផុត។
ជាពិសេស អ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំ ការរំលាយអាហាររបស់អ្នកចាប់ផ្តើមដំណើរការយឺត ដូច្នេះការញ៉ាំច្រើនពេកអាចនាំឲ្យឡើងទម្ងន់ ដែលធ្វើឲ្យបេះដូងខ្សោយបន្តិចម្តងៗ។
៣.មានទម្លាប់ជក់បារី
អ្នកជំនាញបាននិយាយថា ការជក់បារី គឺជារឿងដ៏អាក្រក់បំផុតសម្រាប់សុខភាព ជាពិសេសវាអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ អ្នកគួរតែឈប់ជក់បារី ឬទៅជួបគ្រូពេទ្យដើម្បីរៀបចំផែនការឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកផ្តាច់បារីមិនបាន។
៤.ស្ត្រេសស្ទើររាល់ថ្ងៃ
សូម្បីតែអ្នកជំនាញផ្នែកបេះដូង ក៏យល់ស្របដែរថា បញ្ហាស្ត្រេស គឺជាដើមហេតុមួយដែលបណ្តោលកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើនៅអូសបន្លាយយូរអង្វែង។
ដូច្នេះហើយ ដើម្បីកាត់បន្ថយបញ្ហាស្ត្រេស ដែលតាមជាប់ជាមួយជីវិតរបស់អ្នក អ្នកគួរព្យាយាមធ្វើសមាធិ យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ៕
ដកស្រង់ពី៖ soha
មតិយោបល់