ព័ត៌មានសុខភាព

រូបមន្តបុរាណ! ស្លឹកក្រសាំងទាប អាចជួយឲ្យផ្ទៃមុខឲ្យសស្អាតដូចប្រាថ្នា

មនុស្សមួយចំនួនតូចប្រហែលជាមិនទាន់ស្គាល់ក្រសាំងទាបនោះទេ ប៉ុន្តែរុក្ខជាតិមួយប្រភេទនេះត្រូវបានចាស់បុរាណប្រើប្រាស់ធ្វើជាថ្នាំព្យាបាលជំងឺអស់ជាច្រើនទស្សវត្តមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រសាំងទាប ត្រូវបានគេរកឃើញថា ជាឱសថសម្រាប់ថែរក្សាសម្រស់យ៉ាងពូកែបំផុត។

បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ក្រសាំងទាប សម្បូរវីតាមីនC កម្រិតខ្ពស់ ដែលមានសមត្ថភាពក្នុងការព្យាបាលជំងឺគ្រុន រលាកសន្លាក បំបាត់ការឈឺចាប់ និងជួយលាងសម្អាតផ្ទៃមុខឲ្យសស្អាត ឬពណ៌ស៊ីជម្ពូរថែមទៀត។

របៀបប្រើ
១.បេះស្លឹកក្រសាំងទាបមួយក្តាប់ យកទៅលាងទឹកឲ្យស្អាត។
២.បុក ឬកិនឲ្យម៉តល្អ រួចបន្ថែមទឹកស្អាត១កែវ។
៣.បន្ទាប់មកប្រើស្បៃច្រោះយកកាកចេញ រួចច្រកចូលក្នុងដបស្ព្រាយសម្រាប់បាញ់។
៤.យកទៅក្លាសេឲ្យត្រជាក់ ហើយបាញ់នៅលើផ្ទៃមុខរាល់ពេលងូតទឹករួច។
៥.ជំហ៊ានចុងក្រោយអ្នកមិនចាំបាច់ធ្វើអ្វីនោះទេ គ្រាន់តែរងឲ្យទឹកក្រសាំងទាបស្ងួតខ្លួនឯងជាការស្រេច។
សូមបញ្ជាក់ផងដែរថា ការទទួលទានបន្លែក្រសាំងទាបជាប្រចាំ អាចជួយការពារជំងឺភ្នែកឡើងបាយ ភ្នែកស្រវាំងមើលមិនច្បាស់ ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗជាច្រើនមុខទៀត។ ក៏ប៉ុន្តែ មុននឹងប្រើប្រាស់អ្នកគួរតែលាងសម្អាតឲ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសក្រសាំងទាបដែលដុះពីធម្មជាតិ ទើបមានប្រសិទ្ធភាព៕

មតិយោបល់