ព័ត៌មានសុខភាព

បើអ្នកលេបថ្នាំទាំងនេះ កុំទទួលទានចេក និងក្រូចថ្លុងឲ្យសោះ!

បរទេសៈ នៅពេលដែលអ្នកប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ ហេតុអ្វីបានជាគ្រូពេទ្យចេញវេជ្ជបញ្ជា ឲ្យតមអាហារមួយចំនួន? អ្នករាល់គ្នាប្រាដកជាដឹងហើយថា គ្រឿងស្រវឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើរួមបញ្ចូលជាមួយថ្នាំពេទ្យឡើយ ចំណែកឯអាហារមួយចំនួនដូចជា ចេក ក្រូចថ្លុង ផលិតផលទឹកដោះគោ សាច់កែច្នៃ និងគ្រាប់ធញ្ញជាតិផ្សេងៗ ក៏មិនត្រូវបានអនុញ្ញាតដែរ។

ខាងក្រោមនេះ គឺជាបញ្ជីនៃអាហារមួយចំនួន ដែលអ្នកគួរតមនៅពេលលេបថ្នាំ៖
– ប្រសិនបើអ្នកទទួលទានថ្នាំបន្ថយសម្ពាធឈាម គួរតែចៀសវាងចេក។
– ប្រសិនបើអ្នកទទួលទានថ្នាំអង់ទីប៊ីយោទិក គួរជៀសវាងផលិតផលទឹកដោះគោ។ ព្រោះវាមានផ្ទុកជាតិកាល់ស្យូម ដែលអាចរារាំងដល់រាងកាយក្នុងការស្រូបជាតិថ្នាំ។
– ប្រសិនបើអ្នកកំពុងតែប្រើថ្នាំព្យាបាលការឆ្លងមេរោបាក់តេរី អ្នកគួរតែជៀសវាងផលិតផលសាច់កែច្នៃ។
– ប្រសិនបើអ្នកកំពុងតែប្រើថ្នាំបញ្ចុះកម្រិតកូឡេស្តេរ៉ុល អ្នកគួរតែជៀសវាងក្រូចថ្លុង។ ព្រោះនៅពេលដែលថ្នាំទាំងនេះរួមបញ្ចូលជាមួយនឹងក្រូចថ្លុង អាចនាំឲ្យលំហូរឈាមមានការកើនឡើង។
– ប្រសិនបើអ្នកកំពុងតែទទួលទានថ្នាំព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត អ្នកគួរតែជៀសវាងគ្រាប់ធញ្ញជាតិដូចជា ផ្លែអាល់ម៉ុង និងសណ្តែកដីជាដើម។ ព្រោះវាអាចរារាំងដល់ការស្រូបយកជាតិថ្នាំ ធ្វើឲ្យការព្យាបាលជំងឺគ្មានប្រសិទ្ធភាព។

ដូច្នេះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំ អ្នកគួរតែអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឬសួរគ្រូពេទ្យ​បន្ថែម​អំពីបញ្ហា​ដែល​ពាក់ព័ន្ធ៕

medications-not-grapefruit

មតិយោបល់