ព័ត៌មានសុខភាព

មានអីត្រូវបារម្ភ ទោះរង្វង់ភ្នែកខ្មៅ ឬថង់ដក់ក្រោមភ្នែក ក៏បាត់ដែរ

បរទេសៈ តើអ្នកកំពុងតែមិនសប្បាយចិត្តជាមួយបញ្ហារង្វង់ភ្នែកខ្មៅ និងហើមត្របកភ្នែកមែនទេ? តើអ្នកចង់កម្ចាត់បញ្ហាទាំងនេះមែនទេ? មិនចាំបាច់គិតច្រើននោះទេ សាកប្រើវិធីខាងក្រោមនេះ កង្វល់ទាំងពីរយ៉ាងរបស់អ្នកនឹងរលាយបាត់អស់ទៅវិញយ៉ាងឆាប់បំផុត។

របៀបកម្ចាត់រង្វង់ភ្នែកខ្មៅ

យកវីតាមីន E មួយគ្រាប់ច្របាច់ទៅចូលក្នុងចានមួយ រួបបន្ថែមប្រេងអូលីវ ២-៣ដំណក់។ នៅពេលដែលលាយវាសព្វហើយ ត្រូវអនុវត្តត្រង់ត្របកភ្នែកខាងក្រោម។ ទុកចោលពេញមួយយប់ ដើម្បីឲ្យអាស៊ីតខ្លាញ់នៃវីតាមីន E ជួយចិញ្ចឹមស្បែក ផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយរង្វង់ភ្នែកខ្មៅ។

របៀបកម្ចាត់បញ្ហាថង់ដក់ក្រោមភ្នែក
ប្រើតែបៃតងពីរថង់តូចៗ ដាក់ក្លាសេក្នុងទូរទឹកកករយៈពេល ១ម៉ោង។ បន្ទាប់មកយកពួកវាស្អំនៅលើភ្នែករបស់អ្នក ហើយទុករហូតដល់វាអស់ចំហាយត្រជាក់។ តែបៃតងមានផ្ទុកសារធាតុអុកស៊ីតកម្មប្រឆាំង ដែលអាចជួយជំរុញដល់លំហូរនៃជាលិកា កាត់បន្ថយសម្ពាធសាច់ដុំនៅជុំវិញភ្នែក ដូច្នេះបញ្ហាថង់ដក់ ឬហើមត្របកភ្នែកខាងក្រោមក៏លែងមានទៀតដែរ៕

skin-under-eyes

មតិយោបល់